ខេត្តកំពត៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បើកកិច្ច ប្រជុំ កាលពីព្រឹកថ្ងៃទី០៤ ខែមករាឆ្នាំ២០១៩។ ដោយមានការចូលរួម សមាជិកក្នុងកិច្ចប្រជុំនេះ ពីសំណាក់មន្ត្រីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញទូទាំងខេត្ត ក្នុងកិច្ចប្រជុំ លោក ជាវ តាយមានប្រសាសន៍ លើកឡើងបញ្ជាក់ថា៖ រដ្ឋបាលខេត្តរឹងមាំ ទាល់តែរដ្ឋបាលក្រុង ស្រុករឹងមាំដែល ដូច្នេះអាជ្ញាធរក្រុង ស្រុក ត្រូវតែបង្កើនការយកចិត្តទុកដាក់ តាមដាន និង រាយការណ៍ ដោះស្រាយ រាល់បទល្មើសទាំងអស់ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាបទល្មើសដីធ្លី ការវាតទី រំលោភយកដីរដ្ឋជាដើម ដោយមិនត្រូវអនុញ្ញាតិអោយបញ្ហាបន្តកើតឡើង នៅក្នុងបញ្ហា ដោះស្រាយមិនចេញនោះទេ។ ពាក់ព័ន្ធ និងរបៀបវារៈដែលបានដាក់ចូលក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ ក៏បានបញ្ជាក់ដែលថា៖ ជាក់ស្តែង ដូចជាបញ្ហាដីធ្លីនៅក្នុងក្រុង ស្រុក មួយចំនួន ពិសេសបញ្ហានៅក្នុងស្រុកឈូក គឺមន្ត្រីជំនាញ ពាក់ព័ន្ធបានសន្យាជាមួយពលរដ្ឋថា៖ យ៉ាងយូរ៣ខែកន្លះ អាចដោះស្រាយ រឿងចេញប័ណ្ណកម្មសិទ្ធជូនពលរដ្ឋបាន ប៉ុន្តែឥឡូវ លើសពេលវេលាសន្យា ហើយចេះតែថា៖ មកពីយ៉ាងនោះ ឬយ៉ាងនេះទៀតមិនចេះចប់ មិនចេះហើយ។ លោក ជាវ តាយ ក៏បានលើកឡើងទៀតថា៖ លោកពិតជាមិនយល់ចំពោះការអនុវត្តភារកិច្ច តួនាទី នៅក្នុងដែនសមត្ថកិច្ចរបស់មន្ត្រីជំនាញ មន្ទីរ អង្គភាព មួយចំនួនតាមក្រុង ស្រុកទាំង៨របស់ខេត្តឡើយ ពេលមានបញ្ហាម្តងៗ តែងតែរុញទម្លាក់អោយរដ្ឋបាលខេត្ត ជាអ្នកជួយអន្តរាគមន៍ និងដោះស្រាយ សូម្បីបញ្ហានោះ ក្រុង ស្រុក និងមន្ត្រីជំនាញតាមមន្ទីរ អង្គភាព អាចដោះស្រាយបានក៏ដោយ។ លោក អភិបាលខេត្ត បានស្នើអោយអាជ្ញាធរក្រុង ស្រុកទាំងអស់ បង្កើនការយកចិត្តទុកដាក់ នូវអ្វីដែលបទល្មើល មិនថា៖ការទន្ទ្រានយកដីរដ្ឋ ការសាងសង់លើដីចំណីព្រែក ឬដីគម្រប់ព្រៃឈើជាដើម រីឯបញ្ហាការ រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ផ្សេងៗ នៅតាមក្រុង ស្រុក សូមបង្កើតគំនិត ដែលមានលក្ខណៈសមស្របតាមនីតិវិធីច្បាប់ ហើយចាត់វិធានការអនុវត្តតែម្តងទៅ កុំរងចាំរដ្ឋបាលខេត្តអន្តរាគមន៍ ឬដោះស្រាយ ព្រោះរដ្ឋបាលខេត្ត មិនអនុញ្ញាតអោយបទល្មើសកើតនៅក្នុងតំបន់ ក្លាយជាជំងឺមហារីកឡើយ ដោះស្រាយមិនចេះចប់ ព្យាបាលមិនជានោះទេ ។ លោក ជាវ តាយ អភិបាលខេត្ត ក៏បានក្រើន រំលឹកផ្ដាំផ្ញើជំរុញដល់បណ្ដា អាជ្ញាធរ ក្រុង ស្រុក និងមន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត បន្តការយកចិត្តទុកដាក់សហការគ្នា អោយបានកាន់តែខ្លាំងក្លាថែមទៀត សំដៅបង្កើនល្បឿនក្នុងកិច្ចអភិវឌ្ឍន៍ ដើម្បីបម្រើប្រយោជន៍ និងបង្កើនជីវភាពប្រជាពលរដ្ឋ អោយបានកាន់តែប្រសើរឡើងថែមទៀត នៅក្នុងឆ្នាំ២០១៩ នេះទាំងផ្នែក នយោបាយ សន្តិសុខ និងសេដ្ឋកិច្ច៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា