ខេត្តកំពត៖ អាជ្ញាធរស្រុកកំពង់ត្រាច បានដឹក នាំកម្លាំងសមត្ថកិច្ចជំនាញចុះទៅទប់ស្កាត់គ្រឿងចក្រ ដែលធ្វើសកម្មភាពជីកកកាយដីភ្នំយកអាចម៍ដី ធ្វើអាជីវកម្មគ្មានច្បាប់ទម្លាប់។ ការចុះបង្អាកសកម្មភាពនេះស្ថិតនៅចំណុចភ្នំបរាសាទ ក្នុងភូមិឃ្លាំងខាងជើង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានអោយដឹងថា៖ ករណីគ្រឿងចក្រមកជីកកាយដីភ្នំ ធ្វើអាជីវកម្ម បានប្រព្រឹត្តទៅពីរ បី ថ្ងៃ មកហើយ ដោយមានរថយន្តបែនដឹកដីជាច្រើនគ្រឿង បានសម្រុកដឹកដីចេញពីចំណុចភ្នំប្រាសាទ ទៅចាក់ផ្លូវក្នុងភូមិសាស្ត្រ ក្បែរៗនោះ។ ប្រភពដ៏ដែលបានបន្តថា៖ ទីតាំងភ្នំប្រាសាទកន្លងមកត្រូវម្ចាស់គ្រឿងចក្រជាច្រើនបានលួចជីកកកាយយកអាចម៍ដីលក់ដោយគ្មានច្បាប់ទម្លាប់ឡើយ។ ម្យ៉ាងទៀតចំណុចភ្នំប្រាសាទគឺជាទីតាំងមួយនៅឆ្ងាយពីដែនគ្រប់គ្រងរបស់អាជ្ញាធរ ទើបជាឱកាសមួយសម្រាប់ជនឆ្លៀតឱកាស លួចយកគ្រឿង ចក្រ មកកាយយកអាចម៍ដីតាមតែអំពើចិត្ត។ ទាក់ទិននឹងករណីខាងលើ អភិបាលស្រុកកំពង់ត្រាច លោក អូន បានប្រាប់ឱ្យដឹងថា៖ ភ្នំទាំងឡាយណាដែលជាសម្បតិ្តរបស់រដ្ឋ លោកដាច់ខាតការពារអោយបាន គឺមិនអនុញ្ញាតអោយក្រុមហ៊ុន ឬបុគ្គលណា រំលោភបំពានតាមតែអំពើចិត្តនោះឡើយ។ យ៉ាងណាមិញចំពោះ គ្រឿងចក្រដែលមកជីកកាយយកអាចម៍ដី នៅចំណុចភ្នំប្រាសាទ នេះ ថ្វីត្បិតជារបស់កងវិស្វកម្ម ហើយដឹកជញ្ជូនអាចម៍ដីមកចាក់ផ្លូវបែបណាក៏ដោយ ក៏មិនអាចងាយស្រួលនោះដែល ព្រោះថាម្ចាស់គ្រឿង ចក្រ មិនបានទៅសុំច្បាប់ពីអាជ្ញាធរជំនាញនៅឡើយ ទើបលោកចាត់កម្លាំងទៅផ្អាកសកម្មភាពតែម្តង។ ម្យ៉ាងទៀតគ្រឿងចក្រដែលមកជីកកកាយដីនៅចំណុចភ្នំប្រាសាទ គឺធ្វើសកម្មប្រហែល២ទៅ៣ថ្ងៃមកហើយ ដោយខណៈនោះមន្ត្រីសាលាស្រុកក៏បានចុះទៅហាមប្រាមផងដែល ប៉ុន្តែលុះពេលអាជ្ញាធរត្រឡប់មកវិញ គ្រឿងចក្រខាងលើនៅតែបន្តសកម្មដ៏ដែល ប្រៀបដូចជាចុះទៅវែកចកចឹងដែល។ ដូច្នេះក្នុងនាមជាអាជ្ញាធរ លោកមិនអនុញ្ញាតអោយមានការទន្ទ្រានលើដីភ្នំប្រាសាទ របេះទៀតឡើយ លើកលែងតែក្រុមហ៊ុននេះសុំច្បាប់អនុញ្ញាតជាមុនសិន ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា