ខេត្តកែប៖ ក្មេងប្រុសជំទង់ម្នាក់ បានរងរបួសយ៉ាងដំណំ ដោយសារជួបហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ដែលគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០២និង១៥នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ទាក់ទិននឹងហេតុការណ៍ខាងលើ លោកវរសេនីយ៍ឯក តូវ សុវណ្ណ អធិការនគរបាលស្រុកដំណាក់ចង្អើរបានឱ្យដឹងថា៖ កាលពីរសៀលថ្ងៃទី០៦ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរមួយបង្កឡើងដោយសាររថយន្តម៉ាកហាយឡែនឌ័រ បុកជាមួយនឹងម៉ូតូម៉ាកសេ១២៥ បណ្តាលឱ្យក្មេងប្រុសជាអ្នកបើកបរម៉ូតូរងរបួសជាទម្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះអាយុជីវិតភ្លាមៗ។លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុរថយន្តធ្វើដំណើរមកពីលិចទៅកើត ចំណែកម៉ូតូC125បើកមកពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាសគ្នា ស្រាប់តែមកដល់ចំណុចគ្រោះថ្នាក់យានយន្តទាំងពីរគ្រឿងក៏បុកគ្នាពេញទំហឹងតែម្តង។ លោកអិការបានឱ្យដឹងទៀតថា៖ ជនរងគ្រោះមានឈ្មោះ កេន ចំរើន ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិទួលសាង៉ាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GD-1475។ ដោយឡែករថយន្តបង្កម៉ាកហាយឡែនឌ័័រ ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2AP-3763 អ្នកបើកបរគេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នក្មេងប្រុសរងគ្រោះ ត្រូវបានអាណាព្យាបាលដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាម។ ចំណែកមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីរង់ចាំម្ចាស់រថយន្ត ចូលខ្លួនមកដោះ ស្រាយនៅពេលក្រោយ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា