ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អគ្គីភ័យឆាប់ឆេះ អាគារកាស៊ីណូ មួយកន្លែង មានកំពស់ ១៨ ជាន់ បង្កការភ្ញាក់ផ្អើល ពេញ ទីក្រុងប៉ោយប៉ែត ទាំងយប់...!!!
Tue,08 January 2019 (Time 05:23 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 903នាក់)


ក្រុងប៉ោយប៉ែ​តៈ អគ្គីភ័យឆាប់ឆេះ អាគារកាស៊ីណូ មួយកន្លែង មានកំពស់១៨ ជាន់ បង្កការភ្ញាក់ផ្អើល ពេញទីក្រុងប៉ោយប៉ែត ក្រោយអាគារកាសុីណូ ហ្គ្រេនទីង ស្ថិតនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលហេតុការ​នេះបានកើតឡើង នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង ០៩ និង ២០ នាទី យប់ ។ ក្នុងហេតុការណ៍ អគ្គីភ័យឆាបឆេះនេះដែល គេសង្កេតឃើញថា៖ មានវត្តមានរបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយជ័យ លោក​​​ឧត្តមសេនីយ៍​ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ព្រមទាំងកងកំលាំងប្រដាប់អាវុធ មន្ត្រីពាក់ព័ន្ធនានា ប្រចាំក្រុងប៉ោយប៉ែត បានចុះជួយ អន្តរាគមន៍ ពន្លត់អគ្គីភ័យ ទាន់ពេលវេលា។   នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៩ នេះលោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានប្រាប់សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ អោយដឹងថា៖ មូលហេតុដែល​បង្ក​អោយមានភ្លើងឆាបឆេះបែបនេះ គឺដោយសា​រឆ្លងចរន្តអគ្គិសនី ក្នុងជណ្ដើរយន្ត រីឯទំហំនៃការខូច ខាត គឺនៅមិនទាន់ដឹងនៅឡើយនោះទេ។  ហើយក្នុងហេតុការណ៍ អគ្គីភ័យឆេះអាគារ កាស៊ីណូ ដែលមានកំពស់១៨ជាន់ បណ្តាលអោយ មានអ្នករងរបួស ស្រាល ៦នាក់ តែពុំមានអ្ន​ក​ណាម្នាក់ស្លាប់នោះទេ ហើយលោកអភិបាលក្រុង បន្តអោយដឹងទៀតថា៖ អគ្គីភ័យ ដែលឆាបឆេះត្រូវបាន​ពន្លត់ជោគ ជ័យ នៅវេលាម៉ោង១២​យប់ថ្ងៃខែឆ្នាំដ៏ដែល៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1470 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6782 នាក់
ខែនេះ :
22620 នាក់
3 ខែនេះ :
77239 នាក់
សរុប :
1661166 នាក់