ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានករណី បង្កៃគ្រាប់បែក.! ក្នុងកាស៊ីណូ ហ្គោលឌិនក្រោន បង្កការភ្ញាក់ផ្អើលពេញទី ក្រុងប៉ោយប៉ែត...!!!
Mon,11 February 2019 (Time 01:48 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1132នាក់)


ក្រុងប៉ោយប៉ែត៖ នៅវេលាម៉ោង០៥និង ០០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ បុគ្គលិកធ្វើការក្នុងកាស៊ីណូ ហ្គោលឌិនក្រោន បានប្រទះឃើញ គ្រាប់បែក គេបង្កៃនៅក្នុងបន្ទប់ទឹក ក៏បានរាយការណ៍ទៅផ្នែកសន្តិសុខ ហើយសន្តិសុខបានយកគ្រាប់បែកទៅបោះចោលនៅមុខកាស៊ីណូហ្គោលឌិនក្រោន ក្បែរផ្លូវរថភ្លើង ច្រកអន្តរជាតិប៉ោយប៉ែត ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងភ្លាមៗ។ ក្រោយពីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មាន ភ្លាម ក៏បានចុះមកដល់ទីតាំងកាស៊ីណូខាងលើ និងបានជួយធ្វើអន្តរាគមន៍ អោយបិតច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាបណ្តាអាសន្ន ដើម្បីងាយស្រួលកំលាំង សមត្ថកិច្ចចម្រុះធ្វើការ ក្រោយមកកងកំលាំងសមត្ថកិច្ចចម្រុះបានហៅខាងជំនាញ ស៊ីម៉ាក់ មកជួយធ្វើអន្តរាគមន៍ ថាតើដុំនិង ជាគ្រាប់បែក ពិត ឬជាគ្រាប់បែក ខ្លែងក្លាយ ក្នុងហេតុការនេះ ដែលមានជនមិនស្គាល់មុខ បានបង្កៃគ្រាប់បែក ក្នុងកាស៊ីណូហ្គោលឌិនក្រោន នោះ ករណីបង្កការភ្ញាក់ផ្អើកនេះផងដែល សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍យើងខ្ញុំ ក៏ឃើញមានវត្តមាន លោកឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងខេត្ត លោក សាន ស៊ានហូ អភិបាលក្រុង លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ប៉ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្ត លោក វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុង និងមន្ត្រីពាក់ព័ន្ធ គ្រប់ស្ថាប័ន បានដឹកនាំកំលាំងចុះជួយធ្វើអន្តរាគមន៍។ មួយសន្ទុះក្រោយមក ក្រោយពីពិនិត្យឃើញ ថា៖ ជាគ្រាប់បែក ឆ្នៃ កំណត់ម៉ោង អោយផ្ទុះ ពិតប្រាកដ កម្លាំងជំនាញ នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសម្រេចបំផ្ទុះគ្រាប់បែកបង្កៃ មុនម៉ោងកំណត់ ផ្ទុះ នៅមុខកាស៊ីណូហ្គោលឌិន ក្រុងប៉ោយប៉ែត តែម្តង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំងឡាយ ដល់ពលរដ្ឋ នៅវេលាម៉ោង ០៧និង៣០នាទី យប់ថ្ងៃខែឆ្នាំដ៏ដែលនេះ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា៖ គ្រាប់បែកនេះ គឺជាគ្រាប់បែកកែឆ្នៃ ដើម្បីកំណត់ម៉ោងផ្ទុះ ប៉ុន្តែកម្លាំងជំនាញស៊ីម៉ាក់ បានសម្រេចចុចបំផ្ទុះនូវគ្រាប់បែក ដែលជនខិលខូចលួចដាក់នេះ មន្ដ្រីស៊ីម៉ាក់ បានបញ្ជាក់ថា៖ នេះគឺជាគ្រាប់បែកពិត ប្រាកដមែន ហើយជាគ្រាប់បែកកំណត់នាទីដើម្បីអោយផ្ទុះ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipettpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1593 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6905 នាក់
ខែនេះ :
22743 នាក់
3 ខែនេះ :
77362 នាក់
សរុប :
1661289 នាក់