ក្រុងប៉ោយប៉ែត៖ ជនជាតិចិន និង ខ្មែរ១ក្រុមផឹកស៊ីស្រវឹងក្នុងក្លឹបខារ៉អូខេ ឡាហ្វីរ៉ា ហ៊ានបាញ់បោះ បណ្តាលអោយរងបួសបុរសម្នាក់បង្កការភ្ញាក់ផ្អើលទាំងយប់ នៅក្រុងប៉ោយប៉ែត បន្ទាប់ពីករណីបង្កៃគ្រាប់បែកក្នុងបន្ទប់ទឹក នៃកាសុីណូហ្គោឌិនក្រោន ដែលករណីបាញ់បោះនេះ បានបង្កឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គូសបញ្ជាក់ផងដែលថា៖ ក្នុងករណីបាញ់បន បង្កអោយ បុរស ជនជាតិចិនម្នាក់ រងរបួសបាក់ភ្លៅម្ខាង ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ បច្ចុប្បន្នក្រុមអ្នកលេងជនជាតិចិននិងខ្មែរដែលវាយកាប់ចាក់គ្នា ឈានដល់ការផ្ទុះអាវុធទាំងនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកទៅសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ ពាក់ពន្ធ័ករណីខាងលើនេះ លោក ប៊ុន ណាំអៀង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា ពិតជាមានករណីនេះកើតឡើងមែន ក្រោយកើតហេតុភ្លាមៗ កម្លាំងកងរាជអាវុធហត្ថបានចុះអន្តរាគមន៍ឃាត់ខ្លួនជនទាំងនោះយកទៅសួរនាំ។ លោកបន្តថា៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទ ចុះពិនិត្យទីតាំងកើតហេតុ ដោយមានលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយ មានជ័យ សម្របសម្រួលទៅតាមនិតិវីធី៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា