ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនសង្ស័យ០៥នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពត បង្ក្រាប ពាក់ព័ន្ធនិងគ្រឿងញៀន...!!!
Mon,11 February 2019 (Time 05:30 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 853នាក់)


ខេត្តកំពត ៖ ជនសង្ស័យដែលជាប់ពាក់ព័ន្ធគ្រឿងញៀនចំនួន០៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ឈានដលើការបង្ក្រាប កាលពីវេលាម៉ោង១៥និង៤៥ នាទីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងប្រតិបតិ្តការខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតនូវវត្ថុតាងថ្នាំញៀន ចំនួន១៨ កញ្ចប់តូច ផងដែល។ ទាក់ទិននឹងករណីបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋល្អក្នុងមូលដ្ឋាន កម្លាំងសមត្ថកិច្ចក៏បានសហការចុះទៅបង្ក្រាបក្រុមប្រព្រឹត្តគ្រឿងញៀននៅត្រង់ចំណុចភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតវត្ថុតាងថ្នាំញៀនបានចំនួន១៨កញ្ចប់តូច។សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យដែលពាក់ព័ន្ធគ្រឿងញៀនរួមមានឈ្មោះដូចខាងក្រោម៖ ១/-ឈ្មោះ ប៉ែត សុវណ្ណនុត ភេទប្រុស អាយុ២៣ឆ្នាំ។ ២/-ឈ្មោះ ជីវ សុខម៉េង ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិកោះតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ៣/-ឈ្មោះ ឌុន សុផានិត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច។ ៤/-ឈ្មោះ ប្រាក់ សិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ។ ៥/-ឈ្មោះ ស៊ុន សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1640 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6952 នាក់
ខែនេះ :
22790 នាក់
3 ខែនេះ :
77409 នាក់
សរុប :
1661336 នាក់