ខេត្តកែប៖ នៅព្រឹកថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ទីរផែនការខេត្តកែប បានធ្វើពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការងារជំរឿនទូទៅប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជនកម្ពុជា ខេត្តកែបឆ្នាំ២០១៩ និងមានការអញ្ជើញចូលរួមដោយ សមាជិកសមាជិកាគណកម្មាធិការជំរឿទូទៅប្រជាជនកម្ពុជា ខេត្តកែប និងមានសិក្ខាកាម ដែលជាមន្រ្តីត្រួតពិនិត្យ មន្រ្តីសម្ភាសន៌ មន្រ្តីបម្រុង សម្រាប់ការងារជំរឿននៅខេត្តកែបឆ្នាំ២០១៩ សរុបប្រមាណ១០៩រូប។ ក្នុងពីធីបើកវគ្គបណ្តុះបណ្តាលនេះ លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការ និងជាប្រធានក្រុមការងារបច្ចេកទេសជំរឿនខេត្ត បានលើកឡើងពីសកម្មភាព ដែលមន្ទីរផែការអនុវត្តន៍បាន និងសកម្មភាពដែលត្រូវអនុវត្តបន្តទៀតសម្រាប់ការងារជំរឿនឆ្នាំ២០១៩នេះ។ លោកក៏បានបញ្ជាក់ដែរថា ក្នុងចំណោមមន្រ្តីជំរឿនទាំង១០៩រូបនេះ ត្រូវបានចែកជា០២វគ្គ វគ្គទី០១ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខេកុម្ភៈ ឆ្នាំ២០១៩ និងវគ្គទី២ គឺចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមន្ទីរផែនការខេត្តដដែល ។ ជាមួយគ្នានេះ លោក កែន សត្ថា អភិបាល នៃគណអភិបាលខេត្ត និងជាប្រធានគណកម្មាធិការជំរឿនទូទៅប្រជាជនកម្ពុជា ខេត្តកែបឆ្នាំ២០១៩ បានលើកឡើងថា ការងារជំរឿនប្រជាជននេះគឺជាកិច្ចការជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ ព្រោះជំរឿនមានរយៈពេល១០ឆ្នាំទើបធ្វើម្តង ហើយទិន្នន័យដែលប្រមូលបាននេះ សម្រាប់យកទៅធ្វើការវាយតម្លៃពីការអនុវត្តន៍ និងរៀបចំគោលនយោបាយផ្សេងៗ របស់ជាតិ។ លោកអភិបាលខេត្តក៏បានសង្កត់ធ្ងន់ដែរថា មន្រ្តីជំរឿនទាំងអស់ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ពីបច្ចេកទេសជំរឿននេះឱ្យបានល្អ ព្រោះកិច្ចការដ៏មានសារសំខាន់នេះ ត្រូវពឹងផ្អែកទាំងស្រុងចំពោះមន្រ្តីជំរឿនទាំងអស់នេះហើយ។ ការរៀបចំគោលនយោបាយអភិវឌ្ឍន៍នានា បានចំគោលដៅគឺដោយសារមានព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ហេតុនេះមន្រ្តីជំរឿនទាំងអស់ត្រូវតែខិតខំ ធ្វើយ៉ាងណាប្រមូលទិន្នន័យជំរឿនឱ្យបានត្រឹមត្រូវ ស្របតាមសេចក្តីណែនាំជំរឿន ដើម្បីកិច្ចការជំរឿននេះទទួលបានជោគជ័យ ប្រកបដោយគុណភាពខ្ពស់៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា