ខេត្តបន្ទាយជ័យ៖ បើយោងតាមការបកស្រាយរបស់ប្រធានច្រកទ្វារបំបន់ម៉ាឡៃ លោកបានលើកឡើងថា៖ រាល់ការផ្សាយ បង្ហោះតាមបណ្ដាញសង្គមហ្វេសបុក របស់អង្គភាព fress News កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៩ នេះ ជាព័ត៌មានមិនពិតនោះទេ។ លោកបន្តថា៖ គោលបំណងរបស់លោក មិនបានធ្វើអោយប៉ះពាល់ ឫធ្វើអោយយឺតយ៉ាវ ដល់ការនាំចេញផលិតផល ឫកសិផលរបស់ប្រជាពលរដ្ឋយើងទេ គឺលោកគ្រាន់តែបង្កើនការគ្រប់គ្រង រថយន្តរបស់ភាគីថៃ ចូលមកទឹកដីកម្ពុជា តាមច្រកទ្វារតំបន់ម៉ាឡៃ។ ហើយលោកបន្តទៀតថា៖ ដោយកន្លងមករថយន្តរបស់ភាគគីថៃ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋកម្ពុជា ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅចំណុចភូមិកណ្ដាល ឃុុំម៉ាឡៃ ស្រុកម៉ាឡៃ ដោយរថយន្តសណ្ដោង ដឹកដំឡូងរបស់ថៃ បានក្រឡាប់កិនលើម៉ូតូ របស់ប្រជាពលរដ្ឋ បណ្ដាលអោយស្លាប់ម្នាក់នៅហ្នឹងកន្លែងផងដែលនោះ។ ហើយលោកបានបន្តថា៖ ដោយឃើញមាន ហេតុការ ដូចខាងលើ ប្រជាពលរដ្ឋបានត្អូញត្អែរ ហើយសូមសុុំណូមពរដល់ប្រធានស្នាក់ការច្រកទ្វារតំបន់ម៉ាឡៃ មេត្តាប្រាប់ដល់ខាងភាគីភថៃ ដូចជាឡានដឹកដំឡូង ចេះគោរពច្បាប់ចរាចរណ៍ ហើយបើកបរអោយមានល្បឿនយឺតៗ ជៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋតទៅទៀត។ ហេតុនេះទើប ទីស្នាក់ការច្រក សុំអោយខាងភាគីថៃ សហការផ្ដល់ព័ត៌មាន អំពីការចូលនិងចេញរថយន្ត ដោយសុំអោយ COPY កាតគ្រីរថយន្ត និងប័ណ្ណបើកបរ រថយន្ត នីមួយៗ ដើម្បីរក្សាទុក នៅទីស្នាក់ការច្រក នៅពេលរថយន្តខាងភាគីថៃ ត្រឡប់មកវិញ អាចយកច្បាប់ COPY ទាំងនោះទៅវិញចុះ មិនមានបំណង បង្អាកដល់បងប្អូនអាជីវករនោះទេ ហើយទីស្នាក់ការច្រក ធ្វើបែបនេះចង់ការពារដល់បងប្អូនប្រជាពលរដ្ឋទៅវិញទេ បើថ្ងៃណាមួយ មានហេតុការគ្រោះថ្នាក់ចរាចរណ៍ដូចខាងលើ ងាយស្រួលនិងស្រាវជ្រាវរក ពីព្រោះខាងស្នាក់ការច្រក មានឯកសារ រថយន្តខាងភាគីថៃស្រាប់ សូម្បីតែនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក៏គេធ្វើអញ្ចឹងដែល។ ហើយក្មុងនាមលោក ជាប្រធានស្នាក់ការច្រកទ្វារតំបន់ម៉ាឡៃ សុំបដិសេធ ទាំងស្រុង នៅការផ្សាយរបស់អង្គភាព fress news បង្ហោះតាមបណ្ដាញសង្គម ហ្វេសបុក ថា ទីស្នាក់ការច្រក ជាអ្នកធ្វើអោយយឺតយ៉ាវដល់បងប្អូនអាជីវករ ដូចខាងលើមិនពិតនោះទេ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា