ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ត្រីជំនាញអះអាងថា៖ ដីព្រៃឧទ្យានជាតិខេត្តកែប មួយផ្នែកធំ ត្រូវគេកាប់ឆ្ការយកធ្វើជាសម្បតិ្តឯកជន...!!!
Sat,16 February 2019 (Time 09:46 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 931នាក់)


ខេត្តកែប៖ ដីឧទ្យានជាតិរបស់ខេត្តកែបមួយផ្នែកត្រូវបានគេកាប់ឆ្ការវាតយកអស់មួយអន្លើ ខណៈដីចំណុចនេះត្រូវបានវាស់វែងជូន ដោយក្រុមយុវជនស្ម័គ្រចិត្តកាលពីអំឡុងឆ្នាំ២០១២ កន្លងទៅ។ យោងតាមការលើកឡើងពីសំណាក់លោក ឡាយ វណ្ណារ៉ា អនុប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ដែលកំពុងដឹកនាំមន្ត្រីចុះវាស់វែងដើម្បីផ្ទៀងផ្ទាត់ប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី បានបញ្ជាក់ប្រាប់ដល់អ្នកយកព័ត៌មាន នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា៖តាមការពិតដីដែលកំពុងវាស់ស្ទង់ដោយម៉ាសីុនស្វ័យប្រវត្តិ​ GPS នេះ គឺជាដីដែលបានវាស់វែងដោយក្រុមយុវជនស្ម័គ្រចិត្តកាលពីឆ្នាំ២០១២កន្លងមក ប៉ុន្តែពេលនេះម្ចាស់ដីបានហៅគ្រឿងចក្រមកឈូសឆាយ ព្រមទាំងកាប់ឆ្ការវាតចូលដល់ដីឧទ្យានជាតិរបស់ខេត្តកែបមួយផ្នែកធំ ទើបក្រុមជំនាញបានចុះត្រួតពិនិត្យតែម្តង។ លោកបានបន្តថា៖ ដីដែលកំពុងវាស់វែងដើម្បីផ្ទៀងផ្ទាត់ខាងលើនេះ ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ហើយកន្លង មកម្ចាស់ដីបានកាប់ឆ្ការតែផ្នែកខាងក្រោមចង្កេះភ្នំប៉ុណ្ណោះ ដែលជាដីកម្មសិទ្ធិប៉ុណ្ណោះ លុះចូលដល់ដើមឆ្នាំ២០១៩នេះ ស្រាប់តែបន្តកាប់វាតយកតាមសសៀរជើងភ្នំ រហូតដល់ដីឧទ្យានជាតិខេត្តកែប តែម្តង។ ជាមួយនឹងការវាស់វែងរបស់មន្ត្រីជំនាញ នាពេលនេះ មិនមែនបានន័យថា៖ ចង់ចោទ ប្រកាន់ពីការរំលោភបំពានដីរដ្ឋនោះឡើយ ផ្ទុយមកវិញគឺជាការវាស់វែងក្នុងគោលបំណងផ្ទៀងផ្ទាត់ កំណត់ក្បាលដីជាក់លាក់ជូនទៅម្ចាស់ដី រីឯដីឧទ្យានជាតិដែលរងផលប៉ះពាល់នោះដាច់ខាតត្រូវតែដកហូតប្រគល់ទៅខាងឧទ្យានជាតិខេត្តកែបវិញដោយគ្មានលក្ខខណ្ឌ។ សូមបញ្ជាក់ថា៖ តាមការបង្ហើបពីក្រុមការងារជំនាញ ដែលវាស់វែងផ្ទៀងផ្ទាត់នោះ បានបញ្ជាក់អះអាងថា៖ ខណៈពេលនេះម្ចាស់ដីចំណុចខាងលើ បានកាប់ឆ្ការវាតយកដីឧទ្យានខេត្តកែបប្រមាណជាង ៥.០០០ម៉ែត្រការ៉េឯណោះ៕ ដោយៈ សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1628 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6940 នាក់
ខែនេះ :
22778 នាក់
3 ខែនេះ :
77397 នាក់
សរុប :
1661324 នាក់