ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កិច្ចប្រជុំក្រុមការងារគ្រប់ថ្នាក់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណតិ្តទី៣ ឆ្នាំ២០១៩
Sat,16 February 2019 (Time 09:51 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 841នាក់)


ខេត្តកែប៖ កិច្ចជុំរបស់ក្រុមការងារគ្រប់ថ្នាក់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណតិ្តទី៣ ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅមន្ទីរគណបក្សខេត្តកែប នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កែន សត្ថា សមាជិកកណៈកម្មាធិការកណ្តាល អនុប្រធានប្រចាំការក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកែប ព្រមទាំងអស់លោកជាសមាជិក សមាជិកាក្នុងជួរគណបក្សប្រជាជនកម្ពុជាខេត្តកែបយ៉ាងច្រើនកុះករ។ តាមរបាយការណ៍របស់ លោក កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានឲ្យដឹងថា បច្ចុប្បន្នខេត្តកែបបានពង្រឹងផ្នែកសន្តិសុខ សុវត្ថិភាពជូនក្រុមអ្នកទេសចរជាតិ អន្តរជាតិ​ ដែលមកសម្រាក លំហែ កម្សាន្តបានល្អប្រសើរ ពិសេសរក្សាសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូជាតិ អន្តរជាតិដែលមកបំពេញបេសកកម្មក្នុងខេត្តកែបផងដែរ។លោកបានបញ្ជាក់ទៀតថា៖ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ​ អន្តរជាតិឲ្យចូលទស្សនា សម្រាក លំហែ កម្សាន្ត កាន់តែច្រើនឡើង និងក្នុងគោលបំណងពង្រឹងនិងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឲ្យកាន់តែប្រសើរថែមទៀត ខេត្តបានយកចិត្តទុកដាក់ខ្លាំងលើកត្តាអនាម័យ គឺការសម្អាត ដើម្បីបង្កើនសោភណភាព ក្នុងតំបន់ទេសចរណ៍ ដោយបានបំផុសជាប្រចាំអោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការសម្អាតអនាម័យ បរិស្ថាន ចូលរួមថែរក្សាស្រោចទឹកដាក់ជី សួនច្បារសាធារណៈ ដើម្បីធានាសោភណភាពខេត្តកែប អោយកាន់តែមានភាពស្រស់បំព្រងថែមមួយកម្រិតទៀត។ ឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប បានលើកឡើងថា ត្រឹមការភាពអនុគ្រោះពន្ធ(EBA)ពីសំណាក់EU តើមានអី្វត្រូវធ្ងន់ធ្ងរនោះឡើយ ថ្វីត្បិតកម្ពុជាធ្លាប់ត្រូវបានគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាងដប់ឆ្នាំ ក្នុងគ្រាមួយដែលកម្ពុជាស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។ ឯកឧត្តម បានបញ្ជាក់ទៀតថា វាជារឿងមួយដែលគួរឲ្យអស់សំណើចពេក ដែលខ្មែរមួយចំនួនតូចមានចរិកជាឧទ្ទាមគេដៀមដាម ចំអកឡកឡឺយឲ្យថ្នាក់ដឹកនាំកម្ពុជារឿងEU សម្រេចផ្អាកភាពអនុគ្រោះពន្ធ (EBA)នេះ។ប៉ុន្តែនៅពេលកម្ពុជាបានសាងសមត្ថភាព ងើបផុតពីបន្ទាត់ក្រីក្រឈានដល់កម្រិតមានចំណូលមធ្យមហើយការកំណត់ឲ្យមានការបង់ពន្ធទំនិញចូលពីEU គឺជាកាតព្វកិច្ចដែលកម្ពុជាបានដឹងមុនរួចទៅហើយ ព្រោះក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀងទ្វេរភាគីក៏បានសរសេរច្បាស់គឺភាពអនុគ្រោះពន្ធនេះមានការកំណត់ពេលវេលាមួយយ៉ាងជាក់លាក់រួចទៅហើយ៕ ដោយៈ សុខ បូរី និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1541 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6853 នាក់
ខែនេះ :
22691 នាក់
3 ខែនេះ :
77310 នាក់
សរុប :
1661237 នាក់