ខេត្តសៀមរាប ៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ជាច្រើនស្ថាប័ន បានចុះផ្សាយ ពីរឿង គ្រឿងចក្រចំនួន០២ គ្រឿង ដែលកំពុងជីកកាយ យកអាចម៍ដីលក់គ្មានច្បាប់អនុញាតិ ក្លាយជារណ្តៅដីយក្ស ផ្អើលដល់អស់ពួកប្រេត តែគ្មានមន្រ្តីជំនាញចុះមកទប់ស្កាត់នោះទេ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ។ គ្រឿងចក្រខាងលើនេះបានជីករណ្តៅដីអស់រយះពេលមួយឆ្នាំជាងមកហើយ ដែលស្ថិតនៅភូមិគោកដូង ឃុំគោកដូង ស្រុកពួកខេត្តសៀមរាប។ ហើយបើយោងតាមប្រភពពីប្រជាពលរដ្ធដែលរស់នៅក្នុងភូមិ ជាប់នឹងរណ្តៅដី មានការព្រួយបារម្ភៈ ពីសត្វគោក្របី ដែលនៅជិតស្រះនេះណាស់ ព្រោះវាមានជម្រៅជ្រៅហួសហេតុពេក ដែលមានជម្រៅប្រវែងដល់ទៅ១០ម៉ែត្រជាង ជិតដល់ក្បាលប្រេតហើយ។ ពលរដ្ឋបានលើកឡើងទៀតថា៖ មួយថ្ងៃៗមានរថយន្តដឹកដីចេញចូលរាប់រយគ្រឿង ដឹកហុយដីត្រលម មិនខ្វល់ពីសុខភាពប្រជាជន ដែលរស់នៅក្នុងភូមិនេះទេ ពួកគាត់បន្តទៀតថា៖ទោះបីក្រុមឈ្មួញលក់ដី ខំស្រោចទឹកយ៉ាង ណាក៏ដោយ ក៏នៅតែហុយចូលក្នុងផ្ទះប្រឡាក់ខោអាវ ដាក់ក្នុងទូរ ហើយហុយចូលឆ្នាំងបាយរបស់ពួកគាត់ រកតែហូបក៏ហូបមិនកើតដែល។ បើយោងតាមសារព័ត៌មានក្នុងស្រុក បានចុះផ្សាយ កាលពីល្ងាចថ្ងៃទី១៥ ខែឆ្នាំដ៏ដែល សាព័ត៌មាន បានខលទៅដើម្បីសុំការបក ស្រាយពីលោក (ជូ រ៉ាមី) ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប នៅពេលនោះលោកបានប្រាប់តាមទូរស័ព្ឌមកវិញថា៖ រឿងគ្រឿង ចក្ររបស់ឈ្មួញឈ្មោះ (ចំរើន) ខាងលើនេះគាត់ពិតជាមិនបានដឹងទេ ចាំលោកអោយជំនាញខាងលោកចុះទៅពិនិត្យមើលសិន។ ហើយបើតាមសម្ដីលោក សុិន ចាន់ថុលអភិបាលរងស្រុកពួក លោកបានប្រាប់ថា៖គ្រឿងចក្រខាងលើនេះ បានដាក់សុំច្បាប់ទៅច្រកចេញចូលតែមួយរបស់សាលាខេត្តដែលតែមិនទាន់បានច្បាប់នៅឡើយនោះទេ។ ចំពោះការជីករណ្តៅដីរបស់ឈ្មួញ (ចំរើន) ខាងលើនេះផងដែល លោក(ជូ រ៉ាមី) បានប្រាប់អ្នកសារព័ត៌មានយើងបន្ថែមទៀតថា៖រឿងគ្រឿងចក្រជីកកាយយកអាចម៍ដីខាងលើនេះ គឺលោកមិនបណ្តោយអោយធ្វើអាជីវកម្មជាដាច់ខាត ថ្វីថ្បិតតែបានស្នើរទៅសុំច្បាប់អនុញាតិមែន តែលោក (ចំរើន) មិនទាន់មាន ច្បាប់អនុញាតិផង បែរជាហ៊ានធ្វើអាជីវកម្មជីករណ្តៅដី យកលក់ពេញក្រុងសៀមរាប ដែលមិនខ្លាចមន្ត្រីជំនាញ អីបន្តិចណាសោះ។ គួបញ្ជាក់ផងដែល រឿងរណ្ដៅដីមហាយក្សមួយនេះ ប្រជាពលរដ្ឋ និងរងចាំមើលថា៖ លោក សុិន ចាន់ថុលអភិបាលរងស្រុកពួក និងខាងថាមពលខេត្តសៀមរាប មានចំណាត់ ការទប់ស្កាត់ដែលរឺទេ រឺគ្រាន់តែនិយាយចោល រឺមួយយ៉ាងណា.?៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា