ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កុំចេះតែហ៊ាន.! ស្ត្រីចិត្តខ្លាំងម្នាក់ ចាក់សាំងដុតម៉ូតូ ខ្លួនឯង ព្រោះហាម ប្តី មិនស្តាប់ រឿងដើរលេងយប់..!!!
Mon,18 February 2019 (Time 01:29 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1035នាក់)


ខេត្តព្រះវិហារ៖ ទំនាស់ ពាក្យសម្តីក្នុងគ្រួសារ ប្តី សុំដើរលេងបុណ្យភូមិ ពេលយប់ ប្រពន្ធ មិនអោយទៅ ប្តី នៅតែចង់ទៅ ប្រពន្ធ ខឹងពេក យកសាំងទៅចាក់ស្រោចដុត ម៉ូតូ កំទេច ចោល តែចៃដន្យភ្លើងឆាបឆេះរាលដាល់ដល់ផ្ទះឆេះខ្ទេច បង្កអោយរងរបួស់មនុស្សបីនាក់។ អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារ។ លោកវរៈសេនីយ៍ទោ ឱ សេង បានប្រាប់អោយដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា៖ មូលហេតុ ដែលនាំអោយមានអគ្គីភ័យឆេះ នេះ គឺដោយសារមុនពេលកើតហេតុ បុរសជាប្តី បានសុំប្រពន្ធទៅដើរ លេងបុណ្យភូមិនៅពេលយប់ ប៉ុន្តែប្រពន្ធមិនអោយទៅ ក៏កើតទៅជាទំនាស់កើតឡើង មួយរំពេច ធ្វើអោយប្រពន្ធខឹងខ្លាំងពេក យកប្រេងសាំងទៅដុតម៉ូតូ បណ្តាលអោយឆេះរាលដល់ផ្ទះ និងមនុស្ស០៣នាក់ រងរបួសធ្ងន់ស្រាលតែម្តង ។ លោកបន្តថា៖ ជនរងគ្រោះដោយសារភ្លើងឆេះមានឈ្មោះ យ៉ែម សុខហៃ ភេទប្រុស អាយុ២៤ឆ្នាំ ជាប្តីរងរបួសធ្ងន់, ឈ្មោះ គឹម ចិន្តា ភេទស្រី អាយុ៣៨ឆ្នាំ ជាប្រពន្ធរងរបួសធ្ងន់ និងឈ្មោះ គឹម សាន់ ភេទស្រី អាយុ៦៦ឆ្នាំ ជាម្តាយក្មេក រងរបួសស្រាល។ ចំពោះសម្ភារៈដែលខូចខាតរួមមាន ៖ ម៉ូតូមួយគ្រឿង ផ្ទះទំហំ៧គុណ៨ម៉ែត្រ កូនក្រឡឹង៥០ គ្រាប់ ម៉ាស៉ីនព្រីនមួយឈុត ស្រូវ ២បេ លុយខ្មែរ៥លានរៀល និងសម្ភារៈមួយចំនួនទៀតសរុបប្រហែល៤០លានរៀល។ គួបញ្ជាក់ផងដែលថា៖ អគ្គិសភ័យឆាបឆេះផ្ទះខាងលើនេះ មិនដាល ឆរាលដាលដល់ដល់ផ្ទះ អ្នកក្បែរខាងនោះទេ៕ ដោយៈ សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1982 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7294 នាក់
ខែនេះ :
23132 នាក់
3 ខែនេះ :
77751 នាក់
សរុប :
1661678 នាក់