ភ្នំពេញ៖ ឯកឧត្តម ឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ អញ្ជើញចូលរួមក្នុងកម្មវិធីបិទសូត្រគម្ពីអាល់គូរ អាននុលការីមថ្នាក់ជាតិលើកទី២៨ នៅរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ១៣កើត ខែមាឃ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។ ក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិធីបិទសូត្រគម្ពីអាល់គូរអាននុលការីមថ្នាក់ជាតិលើកទី២៨ ដើម្បីជ្រើសរើសបេក្ខជន និងបេក្ខនារីជាប់លេខ១ ដែលនឹងត្រូវបន្តទៅប្រលងសូត្រជាលក្ខណៈអន្តរជាតិនៅប្រទេស ម៉ាឡេស៊ី បានប្រព្រឹត្តទៅយ៉ាងរលូន នៅវិហាឥស្លាមគីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម បណ្ឌិត អូស្មាន ហាសាន់ ទេសរដ្ឋមន្រ្តី ឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំ ជាន់ខ្ពស់ឥស្លាមកម្ពុជា ជាច្រើនរូបទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ក្នុងឱ្យកាសនោះថា៖ អ្វីៗដែលយើងទាំងអស់គ្នាមានសព្វថ្ងៃនេះ គឺបានមកពីការបង្កើតសន្តិភាព រក្សាការពារសន្តិភាព និងការអភិវឌ្ឍន៍ពីសំណាក់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមគាំទ្រ អោយសកម្មដាច់ខាតចំពោះសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកសុខដុមរម្មនីយកម្មជារៀងរហូត។ ក្នុងនោះផងដែឯកឧត្តមឧកញ៉ា គង់ ក្រឹង បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយើងដឹងថា៖ ជារៀងរាល់ឆ្នាំលោកតែងតែចូលរួមក្នុងកម្មវិធីប្រលងសូត្រគម្ពីរអាល់ទាំងថ្នាក់ ស្រុក ខេត្តនិងថ្នាក់ជាតិទៀតផង។ លោកឧកញ៉ាបានមានប្រសាសន៍បន្ថែមទៀតថា៖ រាល់ការចូលរួមកម្មវិធីម្តងៗលោកតែងជួយឧបត្ថម្ភជាថវិការ ទោះតិចឫច្រើនតាមសទ្ឋាដែលមានហើយក្នុងកម្មវិធីខាងលើនេះ លោកឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ បានជួយ ឧបត្ថម្ភជាថវិការចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀល)ផងដែល គឺដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយសង្គមអោយសម្បូរទៅដោយធនធានមនុស្ស មានចំណេះដឹង និងដើម្បីអោយប្រទេសជាតិមានភាពរីកចំរើន ជាពិសេសគឺលើកស្ទួយនិងបង្កើនចំណេះដឹងផ្នែកសាសនាឥស្លាម អោយកាន់តែមានប្រសិទ្ឋិភាពខ្ពស់។ លោកឧកញ៉ា គង់ ក្រឹង បានបន្តទៀតថា៖ អ្វីៗដែលគាត់មាន បានដល់សព្វថ្ងៃនេះ គឺបានគុណបុណ្យថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា អោយរួច ផុតពីរបបដ៏ខ្មៅងងិត ៣ឆ្នាំ ៨ខែ ២០ថ្ងៃដែលគណៈបក្សប្រជាជនខិតខំតស៊ូ ពៈលីជីវិតរំដោះបានមកវិញ ហើយខំក៏សាងប្រទេសពីបាតដៃទទេ តាមគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកាដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា