ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP)នៅវិមានសន្តិភាព
Tue,19 February 2019 (Time 04:17 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 763នាក់)


ព្រឹកថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ គ.ស២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានទទួលជួប ពិភាក្សាការងារជាមួយ លោក ម៉ាត់ធ្យូ អែនតូនី ថាយ៍ល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) ។ ក្នុងជំនួបនេះផងដែល លោក Matthew Anthony Tayler បានជម្រាបជូន សម្តេចតេជោ អំពីក្រុមហ៊ុនដនម៉ូរីស ដែលមានអាយុកាល១១៥ឆ្នាំមកហើយ ដែលបានបង្កើតឡើងនៅទីក្រុងហ្វីឡាដេព្យា (Philadelphia) សហរដ្ឋអាមេរិក មានសាខា៣០ និងមានសមាជិកមេធាវី ប្រមាណ៨០០ នាក់។ ដំណើរទស្សនកិច្ចរបស់ លោក Matthew Anthony Tayler មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី ហើយការរៀបចំនៅកម្ពុជានេះ គឺជាឱកាសដល់លោកក្នុងការដឹកនាំប្រតិភូមេធាវីរបស់លោក និងមេធាវីដទៃទៀតអោយបានស្គាល់ពីកម្ពុជាផងដែរ។ គណៈប្រតិភូរបស់លោកបានកោតសរសើរយ៉ាងខ្លាំង នៅពេលបានទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលជាប្រាសាទមួយដ៏ល្អឆ្នើមជាទីបំផុត ជាមួយនឹងការទទួលស្វាគមន៍យ៉ាងរីករាយពីប្រជាជនកម្ពុជា បានធ្វើឲ្យប្រតិភូរបស់លោក មានការសប្បាយរីករាយយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ លោក Matthew Anthony Tayler បានកោតសរសើរនៅពេលដែលបានមកឃើញដោយផ្ទាល់ភ្នែកអំពីប្រទេសកម្ពុជារីកចម្រើនដ៏ល្អស្អាត។ លោក Matthew ក៏បានជម្រាបសម្តេចតេជោផងដែរថា ការចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី នៅកម្ពុជានេះ គឺដើម្បីស្វែងយល់អំពីកម្ពុជាកាន់តែច្រើនឡើង ដើម្បីធ្វើយ៉ាងណាឲ្យមេធាវីរបស់លោកអាចជួយផ្ដល់សេវាកម្មផ្នែកច្បាប់ដ៏មានប្រសិទ្ធភាព និងតម្លាភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនដែលមកធ្វើវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រយៈពេលជាង៤០ឆ្នាំជាងកន្លងមកនេះ កម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំង។ បើយើងមើលកម្ពុជាពេលនេះ ហាក់ដូចជាគ្មានអ្វីកើតឡើងពីមុនទេ។ នៅពេលនេះ កម្ពុជាកំពុងតែប្រឈមនឹងការស្ទះចរាចរណ៍ផង និងការគ្រោះថ្នាក់ចរាចរណ៍ផង។ ប៉ុន្តែបើយើងមើលទៅ ៤០ឆ្នាំមុន នៅទីក្រុងភ្នំពេញ សម្ដេចផ្ទាល់បានជួបប្រជាជនប្រមាណតែ៧០នាក់ប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បនេះ កំណើនប្រជាជនក៏បានកើនឡើង។ កម្ពុជាបានជម្នះលើឧបសគ្គនិងបញ្ហាបានច្រើន ហើយក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនទៀតដែលត្រូវដោះស្រាយជាបន្តបន្ទាប់។ ក្នុងន័យនេះ សម្តេចសូមអោយប្រតិភូ នឹង លោក Matthew ផ្ទាល់ ពិនិត្យមើលលទ្ធភាពណាមួយ ដែលអាចជួយបានដល់កម្ពុជាបាន ជាពិសេសលើសេវាកម្មផ្លូវច្បាប់ និងការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកច្បាប់។ សម្តេចតេជោ ក៏បានជម្រាបជូនប្រតិភូលោក Matthew ផងដែរថា កាលពីដើមឡើយកម្ពុជាមិនអនុញ្ញាតឲ្យជនបរទេសមកបង្កើតក្រុមហ៊ុនមេធាវី នៅកម្ពុជានោះទេ។ ប៉ុន្តែក្រោយពីកម្ពុជាបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានកែប្រែច្បាប់នោះចេញហើយ។ ក្រុមហ៊ុនបរទេសអាចមកបង្កើតក្រុមហ៊ុនបាន។ វត្តមានក្រុមហ៊ុនបរទេស និងមេធាវីបរទេសនៅកម្ពុជា គឺបានជួយលើកទឹកចិត្ត និងបង្កើនជំនឿទុកចិត្តដល់វិនិយោគគិនបរទេសមកវិនិយោគនៅកម្ពុជាផងដែល។ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូទាំងមូលផងដែរ អំពីអ្វីដែលសម្តេចបានសម្រេចកាលពីម្សិលមិញ គឺបញ្ហាពាក់ព័ន្ធទៅនឹងការការពារស្ត្រី ដែលកន្លងមកមានករណីមួយចំនួនដែលពុំបានធ្វើការកាត់ក្តី ដោយសារខ្វះមេធាវី។ សម្ដេចតេជោ នឹងរៀបចំឲ្យមាន ក្រុមមេធាវីផ្ទាល់របស់សម្តេច ដើម្បីជួយការពារស្ត្រីក្រីក្រទទួលបាន ការកាត់ក្តីបានលឿន ជៀសវាងការឃុំខ្លួនលើសពេលវេលា។ សម្ដេចតេជោគ្រោងជ្រើសរើសមេធាវីជាសមាជិកប្រមាណ ៥០នាក់ ដែលអាចបែងចែក ២នាក់ប្រចាំខេត្តនីមួយៗ។ កិច្ចការពារក្តីនេះ មិនកំណត់ការពារអោយតែស្ត្រីនោះទេ ប៉ុន្តែការពារករណីផ្សេងទៀត ដែលធ្វើយ៉ាងណា ជួយអោយសង្គម និងប្រជាពលរដ្ឋខ្មែរមានយុត្តិធម៌អនុវត្តតាមនីតិរដ្ឋ៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1904 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6812 នាក់
ខែនេះ :
20033 នាក់
3 ខែនេះ :
71931 នាក់
សរុប :
1560100 នាក់