ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីប្រកាស មុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី...
Tue,19 February 2019 (Time 04:49 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 870នាក់)


ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលមេខរភូមិន្ទ និងជាមេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ ពិធីប្រកាសតែងតាំងមុខតំណែងមន្រ្តីអាវុធខាងលើនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត អស់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំវិញខេត្ត នាយទាហាន នៃទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តជាច្រើនរូបផងដែរ ។ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានដាស់តឿនក្រើនរំលឹកដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ជាពិសេស មេបញ្ជាការដែលទើបប្រកាសតំណែងថ្មី ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពអោយបានល្អ និងត្រូវបន្តសហប្រតិបត្តិការជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធក្នុងការទប់ស្កាត់បង្រ្កាបបទល្មើលនានា ធ្វើយ៉ាងណាឲ្យស្របទៅនឹងគោលនយោ បាយ ភូមិឃុំមានសុវត្តិភាពទាំង៩ ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចុះសំដៅថែរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែល ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវបទបញ្ជា ដល់មេបញ្ជាការ មេបញ្ចាការរង និងពលអាវុធហត្ថទាំងអស់ក្នុងខេត្តរតនគិរី ត្រូវចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសត្រូវជាសវាងអោយបានដាច់ខាតនូវទង្វើទាំងលាយណា ដែលនាំអោយប្រជាពលរដ្ឋក្តៅក្រហាយ ឬ ថ្នាំងថ្នាក់មកលើកងកម្លាំងយើង ពីព្រោះកងទ័ពកើតចេញពីប្រជាជន ជារបស់់ប្រជាជន ដូច្នេះត្រូវធ្វើអ្វីៗ គ្រប់បែបយ៉ាងដើម្បីសេចក្តីសុខរបស់ប្រជាជន ព្រមទាំងគោរពឲ្យបានមឺុងម៉ាត់ នូវរាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់លោកមេបញ្ជាការ កងរាជអាវុធខេត្ត ដែលទើបទទួលមុខតំណែងថ្មី បន្តយកចិត្តទុកដាក់កសាងអង្គភាព យកចុត្តទុកដាក់ចំពោះសុខទុក្ខមន្រ្តីក្រោមឱវាទ និងត្រូវអនុវត្តតួនាទីភារៈកិច្ចឲ្យបានល្អ រាល់ការដឹកនាំបញ្ជាកងកម្លាំង មិនត្រូវធ្វើឲ្យផ្ទុយនឹងច្បាប់របស់រដ្ឋ។ រាល់កិច្ចការទាំងអស់ត្រូវអនុវត្តតាមបែបប្រជាធិបតេយ្យបន្តគ្រប់គ្រងសម្ភារៈអង្គភាពឲ្យបានគត់មុត បន្តអប់រំចិត្តសាស្រ្តកងទ័ព និងក្តាប់ឲ្យបាននូវព័ត៌មានវាយប្រហាមិនសំស្រប និងបំផ្លើស មកលើរាជរដ្ឋាភិបាល ហើយមិនត្រូវឆ្លើយឆ្លង ជាមួយពួកប្រឆាំងអគតិ តែត្រូវតាមដាន រាល់ទង្វើនិងសកម្មភាពរបស់ក្រុមប្រឆាំងទាំងនោះ បើទង្វើទាំងឡាយ ណា ដែលផ្ទុយនឹងច្បាប់ត្រូវធ្វើការបង្រ្កាបភ្លាម។ នៅក្នុងឱកាសនេះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម ថវិកាដល់អង្គភាពកងរាជអាវុធខេត្ត៥លានរៀល អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត៥លានរៀ អង្គភាពស្នងការដ្ឋាននគរបាលខេត្ត៥លានរៀលផងដែរ។ សូមបញ្ជាក់ថា៖ យោងតាមប្រកាសរបស់ក្រសួងការពារជាតិលេខ៤២៣.ត.ត០២១៩ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពីការតែងតាំងមុខតំណែងនាយទាហាន បានសម្រេចតែងមុខងារជូនឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាររង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បច្ចុប្បន្នជាមេបញ្ជាការរដ្ឋានកងរាជអាវុធខេត្តរតនគិរី៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1561 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6873 នាក់
ខែនេះ :
22711 នាក់
3 ខែនេះ :
77330 នាក់
សរុប :
1661257 នាក់