ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៩ នេះ នៅវេលាម៉ោង០៩និង១០នាទីព្រឹក អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំក្រុងប៉ោយប៉ែត និងអាជ្ញាធរខាងភាគីថៃ បានប្រារព្ធពិធីទិវាសម្អាតអនាម័យ និងបរិស្ថាន ក្រោមប្រធាន បទៈ (ដើម្បីផ្ទះយើងស្អាត) ធ្វើឡើងនៅលើស្ពានមិត្តភាព( កម្ពុជា.ថៃ ) ។ ក្រោមអធិបតីភាព លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និង វត្តមានលោក វិឆិត ឆាតផៃសិទ្ធ អភិបាលខេត្តស្រះកែវ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ជាន់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស នៅក្រុងប៉ោយប៉ែត បានចូលរួម ប្រារព្ធពិធីខាងលើនេះ យ៉ាងច្រើនកុះក ក្នុងពីធីជំនួបនាព្រឹកនេះ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងជំនួបរវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ នៅព្រឹកនេះ អាជ្ញាធរភាគីទាំងពីរ បានលើក ឡើងថា៖ កិច្ចសហការរវាងកម្ពុជា-ថៃ ជាចំណងមិត្តភាពមួយ ដែលបង្កើនការស្និទ្ធស្នាលគ្នានិងគ្នា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទាំងនៅតាមច្រកក្រវាត់ព្រំដែន កម្ពុជា-ថៃ គឺត្រូវតែសហការគ្នា បង្ការ បង្ក្រាប ទប់ស្កាត់ រាល់បទល្មើសផ្សេងៗ និងចូលរួមចំណែក ជួយសម្អាតអនាម័យ និងបរិស្ថាន រួមគ្នា(ដើម្បីផ្ទះយើងស្អាត) ព្រោះនេះជាមុខជាមាត់ប្រទេសជាតិរវាងកម្ពុជា-ថៃ។ គូសបញ្ជាក់ផងដែល៖ លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ក្នុងពិធីទិវាសម្អាតអនាម័យ និងបរិស្ថាន ក្រោមប្រធានបទ (ដើម្បីផ្ទះយើងស្អាត) ថា៖ អនាម័យ សំរាម គឺនៅតែជាដើមចម ដែលប៉ះពាល់ដល់ ជំវិញបរិស្ថាន និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សា សម្អាត និងវិចខ្ចប់ទុកដាក់ សំរាម ដាក់ក្នុងធុងសំរាមអោយបានត្រឹមត្រូវ មុនចេញពីផ្ទះ ទៅលក់ដូរនៅផ្សារ រូងក្លឿរ ប្រទេសថៃ លោកអភិបាលបានបន្តទៀតថា៖ សូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសម្អាត សំរាម ទាំងអស់ ដើម្បីទីក្រុងស្អាត អនាម័យ បរិស្ថាន ស្អាត ហើយបងប្អូនប្រជាពលរដ្ឋ ក៏ទទួលបាននូវសុវត្ថិភាពល្អ វាអាចជួយកាត់បន្ថយ ការចំលងមេរោគ និងកាត់បន្ថយចំលងជំងឺឈឺស្កាត់មួយកំរិតថែមទៀត៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា