ខេត្តកំពត ៖ នៅថ្ងៃអង្គារ ១៥កើត (ពេញបូណ៌មី) ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តកំពត និងលោកស្រី លាង ហៃ ជាវ តាយ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋពុទ្ធបរិស័ទ ក្រុងកំពត និងស្រុកទឹកឈូ ប្រារព្ធពិធីបុណ្យមាឃបូជា នៅប្រសាទដើមពោធិ៍ ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ អញ្ជើញចូលរួមក្នុងពិធីនេះក៏មានការចូលរួមយ៉ាងច្រើនកុះករ លោក លោកស្រី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ប្រជាពុទ្ធបរិស័ទស្រុកទឹកឈូ និងក្រុងកំពត និងព្រះសង្ឃ សរុបចំនួន ប្រមាណ៤០០ អង្គ/នាក់។ ក្នុងនោះលោកអភិបាលខេត្ត បានឧបត្ថម្ភនូវថវិកាសម្រាប់ចូលបុណ្យចំនួន ២.៦៤០.០០០ រៀល និងឧបត្ថម្ភដល់យាយជីតាជី ម្នាក់២ម៉ឺនរៀល សរុប៥លានរៀល និងឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ អស់ថវិកាសរុប៣ លានរៀលផងដែរ។ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ការលើកស្ទួយលើវិស័យសាសនាប្រៀបបាននឹងការឆ្លុះបញ្ចាំងនូវគុណធម៌របស់មនុស្សឲ្យប្រព្រឹត្តតែអំពើល្អ ប្រកបដោយសច្ចះទៀងត្រង់មិនប្រព្រឹត្តអបាយមុខ ហើយក៏បានបណ្តុះនូវផ្នត់គំនិតយើងឲ្យចេះធ្វើបុណ្យ រក្សាសិលទាន សាងតែអំពើល្អប្រកបដោយសទ្ធាជ្រះថ្លា។យ៉ាងណាមិញបុណ្យមាឃបូជា គឺជាថ្ងៃដែលយើងទាំងអស់គ្នារៀបចំធ្វើដើម្បីបូជា រម្មឹកចំពោះព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើតព្រះពុទ្ធសាសនាឲ្យយើងប្រារព្ធធ្វើនៅតាមទីវត្តអារាមនានានៅទូទាំងប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ថា៖ បុណ្យមាឃបូជា គឺជាពិធីមួយត្រូវបានប្រារព្ធចំថ្ងៃ១៥កើត(ខែពេញបូរមី) ខែមាឃ ដោយពុទ្ធសាសនឹកតែងតែនាំគ្នាប្រារព្ធធ្វើឡើងដើម្បី អនុមោទនា យកផលបុណ្យទាំងអស់គ្នាតាមទម្លាប់បន្តតាំងពីដូនតារៀងរហូតមក៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា