ខេត្តកែប៖ ផ្លូវលេខ១៣៣៣ តភ្ជាប់ពីរង្វង់មូលភូមិចំការបី ដែលជាគម្រោងរបស់ខេត្តកែប មានប្រវែង២.១០០ម៉ែត្រ ត្រូវបានជួសជុលដោយចាក់ក្រាលកៅស៊ូDBST បានរួចរាល់ជាស្ថាពរហើយ។ យោងតាមសេចក្តីរាយការណ៍របស់ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបញ្ជាក់ថា ការងារគម្រោងជួសជុលកំណាត់ផ្លូវខេត្តលរខ១៣៣៣នេះ គឺត្រូវចាក់ក្រាលកៅស៊ូប្រភេទ DBST មានប្រវែងសរុប២.១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីចន្លោះគីឡូម៉ែត្រ៨+៩០០ ដល់គីឡូម៉ែត្រ១១+០០០ ស្ថិតក្នុងភូមិសាស្ត្រឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្រុមការងារខាងលើ បានឲ្យដឹងទៀតថា ការងារជួសជុលផ្លូវនេះ ថ្វីត្បិតមានឧបសគ្គខ្លះៗដោយសារអាកាសធាតុមិនអំណោយផលក្តី ប៉ុន្តែក្រុមការងារជំនាញនៅតែបន្តការយកចិត្តទុកដាក់ជួសជុលយ៉ាងមមាញឹកពីក្រុមជំនាញ ដោយបានស្ថាបនាទៅតាមស្តង់ដារ និងតាមបទដ្ឋានបច្ចេកទេស។ ដោយឡែក ចំពោះដងផ្លូវជាតិលេខ៣៣ ចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៩រហូតដល់គីឡូម៉ែត្រ២៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ក្រុមការងារជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងខិតខំធ្វើការជួសជុលដោយក្រាលកៅស៊ូយ៉ាងសស្រាក់សស្រាំ ជាលទ្ធផលគឺជិតរួចរាល់ជាស្ថាពរ៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា