ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រដ្ឋបាលខេត្តកែប ប្រារពពិធីអបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ "ទីក្រុងស្អាតទីក្រុងផ្តល់ភាពកក់ក្តៅ" ឆ្នាំ២០១៩..
Thu,28 February 2019 (Time 09:08 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 853នាក់)


ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជនកាយរិទ្ធ សម្ពន្ធយុវជនស្រលាញ់សន្តិភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមអាជីវករ ចូលរួមអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ "ទីក្រុងស្អាត៖ទីក្រុងផ្តល់ភាពកក់ក្តៅ" ឆ្នាំ២០១៩ នៅមាត់ឆ្នេរខេត្តកែប។ ក្នុងឱកាសនោះដែល លោក កែន សត្ថា អភិបាលខេត្ត ក៏បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។លើសពីនេះក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបានតាមបំណងប្រាថ្នារបស់ខ្លួនសំដៅបន្តការកែលម្អជីវភាព និងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ក្នុងនោះកម្ពុជាត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗមានជាអាទិ៍៖ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខភាព និងសុខមលភាពប្រជាជន ការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតប និងបញ្ហាបម្រែបម្រួលអាកាសធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម។ ក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្តន៍ និងនិន្នាការអភិវឌ្ឍន៍ថ្មីៗនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានាដោយឈរលើមូលដ្ឋានសំខាន់ៗ២ ដែលត្រូវគិតគូរស្របពេលគ្នាគឺ៖ ការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាក៏បានដាក់ចេញនូវយុទ្ធនាការ"ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ"ដែលជាយុទ្ធសាស្រ្តមួយដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមាសបៃតងនិងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតងប្រកបដោយសុវត្ថិភាពខ្ពស់។ សូមជម្រាបថា៖ ទិវាជាតិទីក្រុងស្អាត​ លើកទី៧ ក្រោមប្រធានបទ"ទីក្រុងស្អាត៖ទីក្រុងផ្តល់ភាពកក់ក្តៅ"នេះ បានធ្វើឡើងដើម្បីអបអរសាទរនូវជ័យលាភី ពានរង្វាន់ទីក្រុងស្អាត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ដល់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០១៩។ នេះជាឆ្នាំលើកទី៧ហើយ ដែលយើងបានប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ" ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ"។ តាមរយៈប្រធានបទនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងមាន"ភាពស្អាត និងភាពបៃតង"យកចិត្តទុកដាក់លើកត្តាអនាម័យ មានការធានាសន្តិសុខ សុវត្ថិភាពពេញលេញ និងមានការរៀបចំសណ្តាប់ធ្នាប់ល្អប្រសើរ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
943 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6255 នាក់
ខែនេះ :
22093 នាក់
3 ខែនេះ :
76712 នាក់
សរុប :
1660639 នាក់