ខេត្តកំពត៖ របបសន្តិសុខសង្គមគឺជាការរួមចំណែកក្នុងការសម្រាលនូវបន្ទុកសេដ្ឋកិច្ចដល់មន្ត្រីរាជការ និងមន្រ្តីរាជការដែលកំពុងបំពេញការងារតាមរយៈការធានានូវហានិភ័យទាំងឡាយពាក់ព័ន្ធទៅនឹងសុខភាពឬ គ្រោះថ្នាក់ជាយថាហេតុណាមួយ។ ការលើកឡើងបែបនេះជាប្រសាសន៍របស់ លោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្តកំពត នៅក្នុងឱកាសនៃកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមនិងការប្រគល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គមហៅថា(ប.ស.ស) ជូនមន្ត្រីរាជការមុខងារសាធារណៈនៅក្នុងសាលាខេត្ត សាលាក្រុង ស្រុកទូទាំង នៃខេត្តកំពតដែលមានចំនួនសរុប៤១៦ប័ណ្ណ កាលពីព្រឹកថ្ងៃទី២៧ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្នុងសាលប្រជុំសាលាខេត្តកំពត។ លោក ជាវ តាយ អភិបាលខេត្តក៏បានលើកឡើងបន្តទៀតថា៖ ចាប់ពីដំណាក់កាលដំបូងនៃការស្ដារឡើងវិញនូវសេដ្ឋកិច្ចជាតិ រហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាតែងតែបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្ពស់ ទៅលើសកម្មភាពគាំពារសង្គមនានា ក្នុងគោលបំណងកសាងធនធានមនុស្ស និងលើកម្ពស់សុខមាលភាពរបស់ ប្រជាពលរដ្ឋគ្រប់ៗរូប តាមរយៈរៀបចំ និងការដាក់ឲ្យដំណើរការនូវប្រព័ន្ធទ្រទ្រង់ផ្នែកគោលនយោបាយសង្គមកិច្ចជាច្រើន។ លោកអភិបាលខេត្តបញ្ជាក់ទៀតថា ជាក់ស្ដែង នៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥នៃរដ្ឋសភាកន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) ដែលក្របខ័ណ្ឌគោលនយោបាយនេះ គឺជាផែនទីបង្ហាញផ្លូវរយៈពេលវែង អំពីប្រពន្ធគាំពារសង្គមដែលផ្ដោតលើសសរស្ដម្ភសំខាន់ៗចំនួនពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ ក្នុងនោះប្រព័ន្ធសន្តិសុខសង្គមមានធាតុផ្សំ០៥ ដែលរួមមាន៖ សោធនការថែទាំសុខភាព ហានិភ័យការងារ និកម្មភាពនិងពិការភាព។ ជាមួយឱកាសនោះ លោក ជាវ តាយ ក៏បានចាត់ទុកពិធីផ្សព្វផ្សាយគោលនយោបាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមនិងប្រគល់ប័ណ្ណសមាជិក (ប.ស.ស)ពេលនេះពិតជាមានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងពីការយកចាត់ទុកដាក់របស់រាជរដ្ឋាភិបាល និងជាប្រភពលើកទឹកចិត្ត បន្ថែមទៀតចំពោះន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាក្រសួងមហាផ្ទៃ ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយឆន្ទៈនិងមានស្មារតីទទួលខុសត្រូវខ្ពស់តាមតួនាទី ភារកិច្ចរបស់អង្គភាពនីមួយៗផងដែរ។ លោក ជាវ តាយ អភិបាលខេត្ត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់និងសម្ដែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេឡាជាតិរបបសន្តិសុខសង្គម ដែលបានពុះពារជំនះគ្រប់ឧបសគ្គ និងការលំបាកនានា រហូតសម្រេចបានសមិទ្ធផលនានាជាច្រើននាពេលកន្លងមក ដែលជាការរួមចំណែកធ្វើឲ្យសម្រេចជោគជ័យនូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខមាលភាពមន្ត្រីរាជការឲ្យកាន់តែប្រសើរឡើងថែមទៀតដែលជាមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រ និងកសាងសង្គមកម្ពុជាយើងឲ្យមានការរីកចម្រើនប្រកបដោយបរិយាប័ននិងមានចីរភាពបន្តទៀត៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា