ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រដ្ឋបាលខេត្តកំពត នឹងធ្វើការវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ៤៥គ្រួសារអាស្រ័យ ផលជាក់ស្ដែងលើដីនៅក្នុងឃុំកោះតូច ស្រុកទឹកឈូ...
Fri,01 March 2019 (Time 01:13 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 921នាក់)


ខេត្តកំពត៖ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេចតាមការស្នើសុំ របស់ប្រជាពលរដ្ឋ ៤៥គ្រួសារដែលបានអាស្រ័យផលជាក់ស្ដែងនៅក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ក្នុងការវាស់វែងចេញប័ណ្ណកម្មសិទ្ធិលើផ្ទៃដី៣១៥ហិកតា។ ថ្លែងនៅក្នុងកិច្ចប្រជុំដោះស្រាយសំណើរសុំវាស់វែងដីធ្លីចេញប័ណ្ណកម្មសិទ្ធជូនប្រជា ពលរដ្ឋ ៤៥គ្រូសារ នៅភូមិព្រែកអំពិល ឃុំកោះតូចស្រុក ទឹកឈូកាលពីរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មា ធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានមានប្រសាសន៍ថា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការណែនាំ ដល់រដ្ឋបាលខេត្តនិមួយៗដើម្បីជំរុញការអនុវត្តនូវគោលនយោបាយដីធ្លីបែងចែកជូន ដល់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលជាក់ស្ដែង និងផ្តល់ប័ណ្ណកម្មសិទ្ធិត្រឹមត្រូវជូនពលរដ្ឋ។ រាល់សំណូមពរទាំងឡាយណារបស់ពលរដ្ឋ ដែលមានការលំបាក ហើយជាតម្រូវការចាំបាច់ រដ្ឋបាលខេត្តកំពតត្រូវតែដោះស្រាយជូនបន្ទាន់។ ដោយឡែក ក្នុងដំណាក់កាលនៃការចុះពិនិត្យរបស់ក្រុមការងារខេត្ត ដែលមានការពាក់ព័ន្ធសម្រាប់ធ្វើការដោះស្រាយតាមការស្នើសុំរបស់ប្រជាពលរដ្ឋទាំង៤៥គ្រួសារក្នុងកិច្ចប្រជុំនេះគឺមានដីទំហំ៣១៥ហិកតាដែលស្ថិតនៅភូមិ ព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ គឺក្រុមការងារខេត្តបានពិនិត្យឃើញថា៖១-ទីតាំងដីរបស់ប្រជាពលរដ្ឋស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ មិនមានការពាក់ព័ន្ធជាមួយដីឧទ្យាជាតិព្រះមន្នីវង្សបូកគោឡើយ។២-ដីដែលប្រជាពលរដ្ឋបានអះអាងថា បានកាន់កាប់អាស្រ័យផល គឺជាប្រភេទដីចម្ការ មានដើមអាកាស្សា ស្វាយចន្ទី លាយឡំជាមួយព្រៃបុស្ស និងព្រៃរបោះ ដែលមានរយៈកម្ពស់ពី២០ម៉ែត្រ ទៅ៨០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។លោកថា តាមរបាយការណ៍ក៏ដូចជាការបញ្ជាក់ពីមន្ត្រីជំនាញ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានសម្រេចឯកភាព នឹងរៀបចំឯកសារស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំង៤៥គ្រួសារ ព្រោះរដ្ឋបាលខេត្តមិនអាចទុកបញ្ហានេះឲ្យមានភាពរ៉ាំរ៉ៃទៅមុខទៀតបានឡើយ ។ លោកអភិបាលខេត្តក៏បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត មិនមានគំនិតអ្វីទុករាល់សំណើរសុំរបស់ពលរដ្ឋដើម្បីសន្សំបញ្ហា ឲ្យប្រជាពលរដ្ឋមានការលំបាកទេ ប៉ុន្តែនីតិវិធីបន្តគឺ ក្រុមការងារនឹងរៀបចំចុះទៅពិនិត្យឲ្យបានជាក់លាក់ម្តងទៀតថា តើនៅលើដីនោះមានបញ្ហាទំនាស់ ឬជាដីមានម្ចាស់ជាន់គ្នាដែរឬទេ។លោកអភិបាលខេត្តក៏បានសំណូមពរដល់ប្រធានមន្ទីរពាក់ព័ន្ធទាំងអស់ ដែលជាសមាជិក គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្ត ពន្លឿន និងជំរុញធ្វើការងារនេះជូនពលរដ្ឋដែលជាម្ចាស់ដីគ្រប់គ្រងតាំងពីយូរណាស់មកហើយ ឲ្យបានឆាប់បំផុត៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1083 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6395 នាក់
ខែនេះ :
22233 នាក់
3 ខែនេះ :
76852 នាក់
សរុប :
1660779 នាក់