ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធ្លាយរឿង.! លោកព្រះរាជអាជ្ញាខេត្តរតនគិរី.! លួចមានប្រពន្ធថ្មី ប្រពន្ធដើមដាក់ពាក្យសុំអោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍...!!!
Fri,01 March 2019 (Time 12:45 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1082នាក់)


ខេត្តរតនគិរី៖ បើយោងតាមគណនីface book របស់ឈ្មោះ(Leakkhena Hean) ដែលអះអាងថា៖ ជាប្រពន្ធស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានបង្ហោះសាររៀបរាប់ថា៖ ប្រសិនបើលោកព្រះរាជអាជ្ញា ជា ពេជ្រ នៅខេត្តរតនគិរី ត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ គឺជាអំពើ អយុត្តិធម៌ខ្លាំងណាស់ សម្រាប់សង្គមខ្មែរ ក្នុងវិស័យកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ។ លោក ជា ពេជ្រ ជាកាន់អ្នកច្បាប់ដែលមានកំហុសយ៉ាងធ្ងន់ធ្ងរគឺលួចមានប្រពន្ធចុង (ច្បាប់ឯកពន្ធភាព) មានផ្ទះវីឡាស្កឹមស្កៃជាច្រើនកន្លែង លាក់លុយមិនអោប្រពន្ធស្របច្បាប់ដឹង មានទ្រព្យសម្បត្តិប្រាក់កាសច្រើនក្នុងរយៈពេលដ៏ខ្លី ។ល។ គណនី fb(Leakkhena Hean) ដ៏ដែល បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ផងដែលថា៖ សូមគោរពអំពាវនាវ ដល់លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមលោកមេត្តា ជួយមើលបុគ្គលលោកព្រះរាជអាជ្ញាឈ្មោះ ជា ពេជ្រ នៅខេត្តរតនគិរី ផង កុំអោយគាត់ប្រើអំណាច បុណ្យសក្តិ ទឹកប្រាក់ ដើរសម្លុតគម្រាមកំហែងប្រជាជនតូចតាចអញ្ចឹងទៀត ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីប្រជាជនស្លូតត្រង់ផង។ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកស្រី ហ៊ាន លក្ខិណា ដែលអះអាងថា៖ ជាភរិយាស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តរតនគិរី បានបង្ហោះថា៖ “សូមអោយលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៅខេត្តរតនគិរី អញ្ជើញមកដោះស្រាយបញ្ហាក្នុងគ្រួសារជាមួយខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ ជាបន្ទាន់ “។ បើមិនចូលមកដោះស្រាយទេនោះ នាងខ្ញុំនឹងប្តឹងដល់៖ ទី១-លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ទី២- ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។ ទី៣- អង្គភាពប្រឆាំងអំពើពុករលួយ។ ទី៤-ប្តឹងពីបទ ឯកពន្ធភាព។ សូមលោក ជា ពេជ្រ កុំបញ្ជាគេឱ្យមកគម្រាមកំហែងទៀត ខ្ញុំនឹងប្តឹងថា៖ បើមានគ្រោះថ្នាក់អ្វីកើតឡើង គឺលោក ជា ពេជ្រ ត្រូវទទួលខុស ត្រូវទាំងស្រុង។ បើបងប្អូនណាបានឃើញព័ត៌មាននេះហើយ សូមជួយជម្រាបជូន ដំណឹងទៅលោក ជា ពេជ្រ ផង សូមអរគុណ។ ពាក់ពន្ធ័ករណីខាងលើនេះ មិនដឹងថា៖ ជារឿងពិតឬយ៉ាងណានោះទេ សារព័ត៌មាន ( គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ) រងចាំការបំភ្លឺពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តរតនគិរីរាល់ម៉ោងធ្វើការ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
951 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6263 នាក់
ខែនេះ :
22101 នាក់
3 ខែនេះ :
76720 នាក់
សរុប :
1660647 នាក់