ខេត្តស្ទឹងត្រែង៖ បើយោងតាមប្រជាពលរដ្ឋនៅសហគមន៍និយាយថា៖ មានឈ្មោះ សុខ ជា ដែលជាមេការគ្រប់គ្រងក្រុមហ៊ុន (ស៊ីបាយអូថេក) បានដឹកនាំកម្មករ ក្រុមហ៊ុនបានកាប់បំផ្លាញដើមឈើ ផលិតជ័រទឹករបស់ជនជាតិដើមភាគតិចអស់រាប់ពាន់ ដើមគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ច និងមន្ត្រីបរិស្ថានចាត់វិធានការទប់ស្កាត់ឡើយ ក្រុមហ៊ុន(ស៊ីបាយអូថេក) បានប្រើប្រាស់អាជ្ញាប័ណ្ណដីសម្បទានរបស់ខ្លួនប្រើប្រាស់ទៅកាប់ឈើលើដី សហគមន៍ព្រៃឡង់ទៅវិញ សព្វថ្ងៃកំពុងកាប់នៅ ឃុសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង យ៉ាងពេញបន្ទុក ព្រោះក្រុមហ៊ុននេះអាងទៅលើមន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើនៅពីក្រោយ ព្រមទាំងសមត្ថកិច្ច ជាអ្នកមើលផ្លូវអោយក្រុមហ៊ុន។ សកម្មភាពកាប់បំផ្លាញព្រៃឡង់ នៅចំណុច អូរគ្រាក់ កំពុងតែកាប់យ៉ាងរង្គាលគ្មានខ្លាចច្បាប់បន្តិចឡើយ ចំណែកអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន និងមន្ទីរពាក់ព័ន្ធធ្វើប្រងើយ ដូចជាគ្មានខ្វល់មន្តិចឡើយ ឬដឹងហើយធ្វើមិនដឹង។ បើតាមប្រភពពីមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ ក្រុមហ៊ុន (ស៊ីបាយអូថេក) មានដីសម្បទានសេដ្ឋកិច្ចចំនួនតែ៤០០៧ហិចតាតឺប៉ុណ្ណោះ។តែដីសម្បទានសេដ្ឋកិច្ចទាំងមិនបានធ្វើតាមក្រសួងកសិកម្មឡើយ ប្រជាពលរដ្ឋសំណូមពររដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងកសិកម្មដាក់កម្លាំងថ្នាក់ជាតិចុះពិនិត្យ ជាពិសេសសម្តេចហ៊ុន សែនជួយមើលមន្ត្រីថ្នាក់ខេត្តកំពុងតែឃុបឃិត ជាមួយ ក្រុមហ៊ុនស៊ីបាយអូថេកនេះផងទាន៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា