ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នគរបាលម្នាក់ត្រូវតុលាការសម្រេច ឃុំខ្លួនបណ្តោះអាសន្ន ពីបទប៉ុនប៉ងមនុស្សឃាត.!!!
Fri,08 February 2019 (Time 07:17 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 924នាក់)


ខេត្តកំពត ៖ សាលាដំបូង​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​៧​ ខែកុម្ភៈ ឆ្នាំ២០១៩ បានបង្គាប់អោយប្រធានមន្ទីរឃុំឃាំងខេត្តកំពត ឃុំខ្លួនបណ្តោះអាសន្ន ដល់មន្ត្រីនគរបាលស្រុកទឹកឈូម្នាក់ ក្នុង​បទ​ប៉ុនប៉ង​ឃាតកម្ម​ និងប្រើប្រាស់អាវុធខុសច្បាប់។ ​ យោងដីកាលេខ៨១/១៩​ចុះ​ថ្ងៃទី០៧​ ខែកុម្ភៈឆ្នាំ២០១៩ របស់លោក អាំង សុភា​ ចៅក្រម​ស៊ើបសួរ​ នៃសាលាដំបូងខេត្តកំពត ​មាមានខ្លឹមសារថា៖ ត្រូវ​បង្គាប់​មក​លោក​ប្រធាន​មន្ទីរឃុំឃាំង​ខេត្តកំពត​ ឱ្យ​ឃុំខ្លួន​បណ្តោះ អាសន្នចំពោះបុគ្គល ឈ្មោះ​ ហុក​ចេង ភេទប្រុស​ អាយុ​៤៥​ឆ្នាំ​​ មុខងារជា​មន្ត្រីនគរបាល​ស្រុកទឹកឈូ មាន​ទីលំនៅ​ភូមិ​មាត់ពាម​ឃុំ​មាក់ប្រាង​ស្រុក​ទឹកឈូ ខេត្តកំពត ​ពីបទ​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ដោយបទល្មើស​នេះ​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិ​មាត់ពាម​ឃុំ​មាក់ប្រាង​ស្រុក​ទឹកឈូ ខេត្តកំពត​។​តាម​ប្រភព​ក្រៅផ្លូវការ​បាន​រៀបរាប់ថា​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ជន​ត្រូវ​ចោទ​ដែលជា​មន្ត្រីនគរបាល​ស្រុក​ទឹកឈូ​រូបនោះ​បាន​បាញ់​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​កំភួនជើង​ផ្នែក​ខាងស្តាំ​។​ ប្រភព​ដដែល​បាន​សម្តែង​ក្តី​សង្ស័យថា​៖ ករណី នេះអាចជនត្រូវចោទមានបំណងបាញ់សម្លាប់​ប្តី​របស់​ស្ត្រី​រងគ្រោះ​ក្នុងករណី​ផ្សេង តែ​ចៃដន្យ​គ្រាប់កាំភ្លើង​ហើរ​ខុសគន្លង​គោលដៅ ទើបត្រូវកំភួនជើងស្ត្រីជាប្រពន្ធឱ្យរងរបួសតែម្តង​៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1429 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6741 នាក់
ខែនេះ :
22579 នាក់
3 ខែនេះ :
77198 នាក់
សរុប :
1661125 នាក់