ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក អូន ខន ចុះទៅសម្របសម្រួលផលប៉ះពាល់ដីស្រែដែលកំពុងស្ថាបនាផ្លូវនៅក្នុងភូមិសាស្ត្រឃុំព្រែកក្រឹស....
Fri,08 February 2019 (Time 07:38 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 811នាក់)


ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានអញ្ជើញចុះជួបសម្រប សម្រួលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣៦គ្រួសារ ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ដែលបានមករដ្ឋបាលស្រុក ដើម្បីស្នើសុំជួយដោះ ស្រាយសំណង ពាក់ព័ន្ធផលប៉ះពាល់លើដីស្រែមានប័ណ្ណកម្មសិទ្ធិ ដែលកងវិស្វកម្មអគ្គបញ្ជាការក្រសួងការពារជាតិកំពុងដំណើរការស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន។ ក្នុងកិច្ចសម្របសម្រួល លោកអភិបាលបានមានប្រសាសន៍លើកឡើងនូវលិខិតបទដ្ឋានគតិយុត្តិមួយចំនួនសំខាន់ៗពាក់ព័ន្ធនឹងការកំណត់គម្លាតអ័ក្សពីខ្សែបន្ទាត់ព្រំដែនចម្ងាយ ៣០ម៉ែត្រយ៉ាងតិច របស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន លើសពីនេះលោកអភិបាលបានជម្រាបដល់បងប្អូនប្រជាពលរដ្ឋថា មានផ្លូវដើម្បីអភិវឌ្ឈន៍ព្រំដែន មានការរីកចម្រើន និងដើម្បីការពារទឹកដីរបស់ជាតិយើង ដោយរូបលោកនឹងចាត់ក្រុមការងារស្រុកនិងភូមិ ឃុំ សហការជាមួួយកងវិស្វកម្ម ចុះពិនិត្យសិក្សា និងស្រង់ទិន្នន័យផលប៉ះពាល់នានា រួចធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីស្នើសុំគោលការណ៍ជាបន្ទាន់។ ជាមួយនេះលោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមកុំចាញ់បោកការញុះញុងពីសំណាក់ជនអគតិមួយចំនួន ដែលមានគំនិតចង់បំផ្លិចបំផ្លាញជាតិ ពិសេសសូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរស្រុក ឃុំ ជួយបង្កលក្ខណៈងាយ ស្រួលដល់អង្គភាពកងវិស្វកម្មបានដំណើរការធ្វើផ្លូវតាមផែនការ។ បន្ទាប់ពីបានស្តាប់នូវប្រសាសន៍សម្រប សម្រួលរបស់ថ្នាក់ដឹកនាំស្រុករួចមក បងប្អូនប្រជាពលរដ្ឋបានជ្រួតជ្រាបច្បាស់ និងមានសេចក្តីសោមនស្សរីករាយ ដោយទទួលយកនូវអនុសាសន៍ណែនាំល្អៗ ពីថ្នាក់ដឹកនាំស្រុក៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1300 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6612 នាក់
ខែនេះ :
22450 នាក់
3 ខែនេះ :
77069 នាក់
សរុប :
1660996 នាក់