ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើ.! ម្តាយ និងប្អូនប្រុសបង្កើត ដូចការចោទ ប្រកាន់ពីបទផ្សំគំនិត ក្លែងឯកសារយកដីធ្លីរបស់ពអ្នកស្រី នួន ស្រី អស់ពាក់កណ្តាលដែលឫទេ...!!!
Sun,10 February 2019 (Time 12:24 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1002នាក់)


ក្រុងប៉ោយប៉ែត៖ អ្នកស្រីឈ្មោះ នួន ស្រី បានចោទប្រកាន់ឪពុក-ម្តាយបង្កើតថា៖ ពីបទផ្សំគំនិតជាមួយប្អូនប្រុសបង្កើត ក្លែងឯកសារដីធ្លីរបស់គាត់អស់ពាក់កណ្តាល ខណៈដែលអ្នកកាសែត ចុះយកព័ត៌មាន នៅចំណុចខាងលើ បានសាកសួរទៅកាន់បុរសឈ្មោះ នួន យាន ដល់ចំណុចរសើប ស្រាប់តែបុរសជាប្អូនដែលជាប់ការចោទប្រកាន់យកដីបងស្រីនោះ ច្រឡោតបោះពាក្យសម្តី យ៉ាងកំរ៉ោល និងបានជេរប្រមាថ ដល់ក្រុមអ្នកសារ ព័ត៌មាន ពីរូបថា៖ ពួកអាអ្នកកាសែតពុករលួយ ពួកអាអ្នកសែតអាចម៍ៗ ព្រោះមាន ជេតនាបង្វែរដាន់ រឿងផ្សំគំនិតជាមួយ ឪពុក-ម្តាយ បង្កើត យកដីបងស្រីបង្កើត អស់ពាក់កណ្តាល ដែលខំលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានបងស្រីបង្កើតទំលាយរឿង អោយអ្នកសារព័ត៌មាន បានដឹងក្នុងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ។ ក្នុងករណីរឿងសារព័ត៌មានពីរូបនេះដែល បណ្តាលអោយ អ្នកសារព័ត៌មាន ជាច្រើនស្ថាប័ន កើតទុក្ខមិនសុខចិត្ត បាននាំគ្នីគ្នាទៅប្តឹង នៅប៉ុស្តិ៍នគរបាលប៉ោយប៉ែត អោយជួយរក យុត្តិធម៌ ទើបបង្កការភ្ញាក់ផ្អើលទាំង យប់ បែកធ្លាយដល់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។ អ្នកស្រី នួន ស្រី អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ និងក្រុងប៉ោយប៉ែត បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា៖ មូលហេតុដែលនាំអោយផ្ទុះរឿងនេះកើតឡើង គឺផ្តើមចេញពីម្តាយបង្កើតរបស់គាត់ឈ្មោះ ហួ ហេង អាយុ៨២ឆ្នាំ បានផ្សំគំនិតជាមួយប្អូនប្រុសរបស់អ្នកស្រី ឈ្មោះ នួន យាន ដោយយកលិខិតផ្ទេរសិទ្ធដីធ្លីរបស់គាត់កាប់ ដែលមានទំហំដី ៤០០ម៉ែត្រការ៉េ ស្មើ២០×២០ម៉ែត្រ ស្ថិតនៅក្នុងភូមិចាន់គិរី សង្កាត់ និងក្រុងប៉ោយប៉ែត ដោយយកផ្លងដីកម្មសិទ្ធរបស់អ្នកស្រី ទៅបំបែកជា២ស្មើរ១០×២០ម៉ែត្រ។ អ្នកស្រីបានបន្តអោយដឹងទៀតថា៖ រូបគាត់បានទិញដីទុក កាលពីឆ្នាំ២០០០ រូបគាត់បានប្រមូលលុយផ្ទាលខ្លួនដើម្បីមកទិញដីនៅចំណុចដែលខ្លួនបានរៀបរាប់ខាងលើ ក្នុងតំលៃជាង១៨០០០បាត ដោយទិញបានមួយឆ្នាំ ក្រោយមក គឺក្នុងឆ្នាំ២០០១ អ្នកស្រី នួន ស្រី ក៏បានហៅម្តាយគាត់មករស់នៅដោយទុកចិត្តម្តាយនិងប្អូន ក៏បានផ្ញើរប្លង់ដីនៅហ្នឹងម្តាយទៅតាំងពីពេលនោះមក។ តែអ្វីដែលហួសចិត្តនោះ គឺនៅក្នុង២០០៩ អ្នកស្រី នួន ស្រី រកស៊ីក្ស័យធន ត្រូវការខ្ចីប្រាក់ពីធនាគារ ទើបអ្នកស្រីសួរទៅម្តាយគាត់ ម្តាយក៏បានប្រាប់ថា៖ ប្លងដែលផ្ញើរនោះ បានបាត់ហើយគាត់ក៏បានបំបែកក្បាលដី ដែលមានទំហំដី ២០×២០ ម៉ែត្រ ក្លាយទៅជាពីគឺទំហំក្បាលដី១០×២០ ម៉ែត្រ ទៅអោយប្អូនទី២ឈ្មោះ នួន អុក ដើម្បីយកដាក់ធនាគារសិន ខ្ចីប្រាក់ ពេលនោះដោយសាអង្ករក្លាយបាយ ណាមួយម្តាយមានជំងឺខ្សោយបេះដូងទើបខ្ចិលនិយាយ តែអ្នកស្រីមិនបានផ្ទេសិទ្ធឬក៏ផ្តិតមេដៃ ប្រគល់អោយទេ។ លុះមកដល់រសៀលថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០១៩ ស្រាប់ឈ្មោះ នួន យីប ជាប្អូនប្រុសពៅ បានទូរស័ព្ទហៅអ្នកស្រី អោយមកផ្ទេរសិទ្ធដីធ្លីនេះ អោយរូបគេជាកូនពៅ និងឈ្មោះនួន យាន ជាបងទី៥ ពេលនោះធ្វើអោយអ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានហៅអ្នកកាសែត០២រូប ទៅជួយពិនិត្យ មើលផនលងដី មានភាពមិនប្រក្រតី តែបែមានផ្ទុះជម្លោះពាក្យសំដី និងប៉ុនប៉ងប្រើអំពើរហឹង្សាដាក់អ្នកសារព័ត៌មានថែមទៀតផង។  គូសបញ្ជាក់ថា៖ លោក សេង ចាន់ឌី មេភូមិចាន់គិរី ដែលជំពាក់វាក់វិន ហើយរងការចោទ ប្រកាន់ពីអ្នកស្រី នួន ស្រី ថា៖ បានផ្សំគំនិតក្លែងបន្លំឯកសារសាធារណៈ កាត់ប្លង់របស់គាត់១០×២០ម៉ែត្រ អោយទៅម្តាយឪពុករបស់គាត់ និងផ្ទេរទៅអោយប្អូនៗបន្តកាន់កាប់លើដីនោះ បន្ទាប់មក សារព័ត៌មាន សុំការបកស្រាយបំភ្លឺ ពីលោកមេភូមិ លោកបានឆ្លើយបង្វែរសាច់រឿងថា៖ លោកមិនបានដឹងច្បាស់ទេ ព្រោះរឿងនេះ កើតឡើងមុនពេលលោកកាន់ជាតំណែងជាមេភូមិ តែតាមការអោយដឹងដីនេះមានឈ្មោះ ស យ៉េន និងឈ្មោះ ហួ ហេង ដែលជាឪពុកម្តាយ បានធ្វើប្លង់បំបែកក្បាលដីក្នុងឆ្នាំ២០០៧។ ចំណែកអ្នកស្រី នួន ស្រី ទើបធ្វើផ្លង់នៅក្នុងឆ្នាំ២០០៩ តែបែជាឈ្មោះ នួន ស្រី មកអះអាងថា៖ ជាដីគាត់ទៅវិញ ហើយ អួតប្រាប់សារព័ត៌មានថា៖ អ្នកខាងណា ក៏ដឹងថា៖ ដីនេះជាដីរបស់គាត់ដែល ចំណែកខាងអជ្ញាធរ មិនទាន់បានធ្វើការស៉ើបអង្កេត អោយបានច្បាស់លាស់នៅឡើយ ហើយខាងសារព័ត៌មាន ជាច្រើនស្ថាប័ន ក៏មិនហ៊ានសន្និដ្ឋានថា៖ ដីកម្មសិទ្ធ ខាងណាអោយពិតប្រាកដនៅឡើយទេ ហើយលោកមេភូមិបានបញ្ជាក់ទៀតថា៖ ជម្លោះក្នុងគ្រួសារបែបនេះឯង គួរតែភាគីទាំងអស់ធ្វើការសម្រុះសម្រួលគ្នាប្រសើរជាងប្តឹងគ្នាទៅតុលាការ។ ពាក់ព័ន្ធនិងរឿងជម្លោះដីធ្លី ក្នុងគ្រួសារបង្កើតនេះ មិនបានស្ងប់ស្ងាត់ទេ ខណៈនេះមន្ត្រីនគរបាល ខេត្តបន្ទាយមាន ជ័យ បានកំពុងតែយកចិត្តទុកដាក់ស្រាវជ្រាវ លើបញ្ហាការក្លែង បន្លំឯកសារ ស្នាមមេដៃផ្តិតលើផ្លង់នេះ និងបានអោយសារមីខ្លួនទៅធ្វើកោសល្យវិច័យ បើសិនជាសមត្ថកិច្ចជំនាញខេត្ត រកឃើញថា៖មានការក្លែងបន្លំស្នាមមេដៃមែននោះ ច្បាស់ជា អ្នកជាប់ពាក់ព័ន្ធក្នុងរឿង ក្លែងបន្លំឯកសារដីនេះ និងជាប់ដូចត្រីឆ្អើរ អោយខានតែបាន ទៅតាមនីតិវិធី៕ រាយការណ៍បឋមៈ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1293 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6605 នាក់
ខែនេះ :
22443 នាក់
3 ខែនេះ :
77062 នាក់
សរុប :
1660989 នាក់