ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកម្មវិធីបោះជំរុំ រួមទាំងដំណើរផ្សងព្រេងរយៈចំងាយ ២៤ គីឡូម៉ែត្រ លើឧទ្យានជាតិព្រះមុនីវង្សបូកគោ...
Mon,11 March 2019 (Time 12:47 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 723នាក់)


ខេត្តកំពត ៖ លោក ហាស់ សូបិន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញអមដំណើរ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តកន្ទាយមានជ័យ និងខេត្តកំពត ក្នុងសកម្មភាពរៀបចំកម្មវិធីបោះជំរុំ រួមទាំងដំណើរផ្សងព្រេងរយៈចំងាយ ២៤ គីឡូម៉ែត្រ លើឧទ្យានជាតិព្រះមុនីវង្សបូកគោ មានរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។ ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កឱកាសដល់សមាជិក សមាជិកា ស.ស.យ.ក ទាំង៤ខេត្ត បានយល់ដឹងពីបរិស្ថានធម្មជាតិនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ និងទទួលបាននូវបរិយាកាសសប្បាយរីករាយ បង្កើននូវភាពស្និទ្ធស្នាល រឹតចំណងសាមគ្គីភាព រួមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗពីដំណើរកំសាន្តបោះជំរុំលក្ខណៈជាក្រុម ជាពិសេសដំណើរផ្សងព្រេងរយៈចម្ងាយ ២៤គីឡូម៉ែត្រ ក្រោមប្រធានបទ រួមគ្នា"ដើម្បីកម្ពុជារុងរឿង" ដោយភ្ជាប់ទៅដោយធម្មជាតិដ៏ស្រស់ត្រកាលនៅឧទ្យានជាតិព្រះមុនីវង្សបូកគោនេះផងដែរ។ ជាទូទៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ពិតជាសំបូរទៅដោយដងព្រៃប្រកបដោយសម្រស់ពីធម្មជាតិ មានខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ គ្របដណ្តប់ដោយផ្សែង ពពក ហោះហើររេរា ស្ថិតតាមជ្រលងភ្នំ និងកំពូលភ្នំ។ក្រៅពីមានអាកាសធាតុយ៉ាងសែនមនោរម្យ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាទីរមណីយដ្ឋានមួយមានសម្រស់ដ៏ស្រស់ត្រកាលគ្មានពីរ ថែមទាំងជាឋានមួយប្រៀបបាននឹងទីក្រុង ដែលបានអភិវឌ្ឍន៍ឡើងតាមបែបសីុវិល័យ ដែលមានសំណង់អគារស្អេកស្កះ មានសណ្ឋាគារ និងវត្តអារាមផងដែរ។ ដូច្នេះការមកជួបជុំបោះជំរំុ និងដំណើរផ្សងព្រេងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)​ ដែលដឹកនាំដោយ លោក ស សុខា នៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ នឹងធ្វើឲ្យក្រុមយុវជន កាន់តែមានការយល់ដឹងស្តីអំពីបរិស្ថានធម្មជាតិ និងការបម្រែបម្រួលអាកាសធាតុក្នុងតំបន់និមួយៗផងដែរ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1112 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6424 នាក់
ខែនេះ :
22262 នាក់
3 ខែនេះ :
76881 នាក់
សរុប :
1660808 នាក់