ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រដូវប្រាំងឆ្នាំនេះ ជាដើមចម ប្រឈមនឹងភាពកង្វះទឹកប្រើប្រាស់ ស្រោចស្រពផលដំណាំ.!!!
Mon,11 March 2019 (Time 12:53 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 785នាក់)


ខេត្តកំពត ៖ ក្នុងរដូវប្រាំងឆ្នាំនេះ ក្នុងភូមិសាស្ត្រមួយចំនួន ភាគច្រើនត្រូវប្រឈមនឹងការខ្វះខាតទឹក សម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំ។ កត្តាបែបនេះធ្វើអោយរុក្ខជាតិនៅតាមតំបន់មួយចំនួននៃខេត្តកំពតត្រូវក្រៀមស្វិតស្រពោន។ យ៉ាងណាមិញគេបានកត់សម្គាល់ឃើញថា៖កាលពីរដូវប្រាំងឆ្នាំមុនៗ ភូមិសាស្ត្រខេត្តកំពតមានភ្ញៀងកក់ខែជាបន្តបន្ទាប់ ដែលធ្វើអោយប្រឡាយ ត្រពាំង បឹងបួ មានទឹកជាប់ជាប្រចាំ ហើយក៏ផ្តល់ភាពងាយស្រួកដល់បងប្អូនកសិករ នាំគ្នាដាំដំណាំរួមផ្សំបានស្ទើគ្រប់ទីកន្លែង និងទទួលបានទិន្នផលខ្ពស់។ចំណែករដូវប្រាំងឆ្នាំនេះ បែរជាអត់មានភ្ញៀងកក់ខែមួយមេសោះ.! នៅហើយដែជាបញ្ហាធ្វើអោយភូមិសាស្ត្រមួយចំនួន ក្នុងខេត្តកំពត មានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ក្នុងលំនៅស្ថាន និងគ្មានទឹកស្រោចដំណាំ ដែលបានធ្វើអោយដំណាំមួយផ្នែកធំ ត្រូវរងការខូចខាត។ បើយើងក្រលេកមើលនៅតាមវាលស្រែនៃភូមិសាស្ត្រ ក្នុងបណ្តាស្រុកជាច្រើន ក្នុងខេត្តកំពត ជាពិសេសស្រុកកំពង់ត្រាច គេសង្កេតឃើញ ដីមានសភាពប្រេះក្រហែង ស្មៅ និងរុក្ខជាតិតូចៗ ត្រូវរងនឹងកម្តៅថ្ងៃបណ្តាលឲអោយស្វិតក្រៀមស្រពោន គួអោយសង្វែក ហើយប្រឡាយដែលធ្លាប់មានទឹកដក់ ក៏ប្រែជាស្ងួតដី ប្រេះក្រហែងរកទឹកមួយដំណក់គ្មាន។ ចំពោះភាពកង្វះទឹកនេះ ពិតជាធ្វើអោយប្រជាពលរដ្ឋភាគច្រើន រស់នៅតាមមូលដ្ឋានដែលគ្មានបណ្តាញទឹកស្អាតប្រើប្រាស់ កំពុងជួបបញ្ហាលំបាក ដោយអ្នកខ្លះជិះកង់ឬម៉ូតូទៅដឹកទឹកនៅកន្លែង ដែលមានប្រភពទឹកគ្រប់គ្រាន់ដែលនៅទីឆ្ងាយ ពីលំនៅដ្ឋានរបស់ពួកគាត់ ដើម្បីយកមកប្រើប្រាស់ជាប្រចាំថ្ងៃ។ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះថា៖ ក្នុងអំឡុងរដូវប្រាំងឆ្នាំនេះ ការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំពិតជាមិនមានគ្រប់គ្រាន់មែន ប៉ុន្តែវាមិនស្ថិតនៅគ្រប់តំបន់នោះទេ។ ហើយភូមិសាស្ត្រដែលងាយប្រឈមនឹងកង្វះខាតទឹក គឺស្ថិតតាមមូលដ្ឋានណាដែលគ្មានប្រភពទឹក ឬគ្មានបណ្តាញទឹកស្អាតប្រើប្រាស់ ដូចនៅតាមទីប្រជុំជន ជាមួយនេះ ខាងមន្ទីរបាននិងកំពុងស្វះស្វែងរកមធ្យោបាយដើម្បីដោះស្រាយរាល់បញ្ហាខាងលើ សម្រាប់ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាននិមួយៗ៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1077 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6389 នាក់
ខែនេះ :
22227 នាក់
3 ខែនេះ :
76846 នាក់
សរុប :
1660773 នាក់