ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋ០៤គ្រួសាររស់នៅភូមិក្បាលស្ពាន០២ សង្កាត់និងក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ ទៅលើម្ចាស់ ផ្ទះមួយកន្លែង ដែលបានសាងសង់ផ្ទះ តសំ យាបរំលោភលើផ្លូវថ្នល់សាធារណៈ ធ្វើជាកម្មសិទ្ធ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងករណីដែលម្ចាស់ផ្ទះមួយកន្លែង បានសាងសង់ផ្ទះ តសំយាបរំលោភលើផ្លូវថ្នល់សាធារណៈ ធ្វើជាកម្មសិទ្ធ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ត្រូវបានមហាជនក៏ដូចជាប្រជា ពលរដ្ឋ បានរិះគន់យ៉ាងចាស់ដៃថា៖ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត បែជាលោកទាំងពី មានតួនាទីជាអាជ្ញាធរក្រុងទាំងមូល មិនយកភ្នែកមើល ឬមួយលោកបានដឹងហើយ ធ្វើជាមិនដឹង បើយោងតាមមតិប្រជាពលរដ្ឋបានបន្តទៀតថា៖ការសាងសង់តសំយាបផ្ទះមកលើថ្នល់សាធារណៈនេះ អស់រយៈពេលជាច្រើនខែមកហើយ ក៏ប៉ុន្តែលោកចៅសង្កាត់ប៉ោយប៉ែត និងលោកអភិបាលក្រុងប៉ោយប៉ែត គ្មានចំណាត់ការក្នុងរឿងនេះសោះ.! ។ ពលរដ្ឋ០៤គ្រួសារ បានទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ប៉ោយប៉ែត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ មិនឃើញខាងលោកចៅសង្កាត់់ប៉ោយប៉ែត និង លោកអភិបាល ក្រុងប៉ោយប៉ែត មានចំណាត់ការទៅលើម្ចាស់ផ្ទះមួយនេះអោយរុះរើនោះទេ បែជាបណ្តែតបណ្ដោយ អោយម្ចាស់ផ្ទះខាងលើនោះសាងសង់រំលោភយកចំណីផ្លូវថ្នល់សាធារណៈ ធ្វើជាកម្មសិទ្ធដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ សូមបញ្ជាក់ផងដែលថា៖ ក្នុងពាក្យបណ្តឹងរបស់ពលរដ្ឋ០៤ គ្រួសារ សុំអោយលោកចៅសង្កាត់ប៉ោយប៉ែត និងអភិបាលក្រុងប៉ោយប៉ែត ជួយធ្វើអន្តរាគមន៍ បញ្ឈប់នូវការសាងសង់ លើចំណីផ្លូវជាបន្ទាន់ផង ព្រោះបណ្តាលអោយផ្លូវតូចចង្អៀត ដើម្បីអោយផ្លូវមួយខ្សែនេះមានសភាពដូចដើមវិញ។ បញ្ហាខាងលើនេះដែល ធ្វើអោយពលរដ្ឋបាត់ជំនឿទៅលើចៅសង្កាត់និងអាជ្ញាធរក្រុងប៉ោយប៉ែត ដោយមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ ខាងអាជ្ញាធរក្រុង នៅតែមិនមានចំណាត់ការ។ ពាក់ព័ន្ធនិងបញ្ហាការសាងសង់រំលោភលើចំណីផ្លូវសាធារណៈ នៅចំណុចខាងកើត (ក្លឹបកំសាន្តអេផ្លាស់) ខាងលើនេះដែល ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ និងក្រុងប៉ោយប៉ែត ខាងសារព័ត៌មានយើងខ្ញុំបានធ្វើការទំនាក់ទំនងទៅលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត សុំការបកស្រាយបំភ្លឺពីរឿងករណីនេះ លោក ភោគ លន បានប្រាប់សារព័ត៌មានយើងខ្ញុំថា៖ នៅមិនដឹងដែល ចាំសួរ ទៅខាងសូរិយោដី ហើយលោកបន្តអោយដឹងទៀតថា៖ អោយប្រជាពលរដ្ឋ ទាក់ទង ទៅផ្នែកភូមិបាលសូរិយោដី ទៅវិញ ហើយខាងសារព័ត៌មានយើងខ្ញុំបានធ្វើការទំនាក់ទំនងទៅលោក ប្រាក់ ប៉ូលីន ខាងសូរិយោដីក្រុងប៉ោយប៉ែត លោកបានឆ្លើយប្រាប់ខាងសារព័ត៌មានយើងខ្ញុំថា៖ រឿងបុគ្គលដែលបានសាសង់តសំយាបផ្ទះលើផ្លូវថ្នល់សាធារណៈនេះ គឺជារឿងខាងអាជ្ញាធរ សង្កាត់និងក្រុង ជាអ្នកដោះស្រាយជូនពលរដ្ឋ ពិព្រោះម្ចាស់ផ្ទះរូបនោះ បានសាងសង់តសំយាបផ្ទះលើចំណីផ្លូវរបស់រដ្ឋ នេះជាតួនាទី ខាងអាជ្ញាធរសង្កាត់និងក្រុង ជាអ្នកធ្វើអន្តរាគមន៍ និងធ្វើការណែនាំ ហាមឃាត់ បញ្ឈប់ការសាងសង់ បើម្ចាស់ផ្ទះឬបុគ្គលណាម្នាក់ នៅតែហ៊ានបន្តការ សាងសង់ទៀត គឺខាងអាជ្ញាធរ ត្រូវមានចំណាត់ការរុះរើ ពិព្រោះដីថ្នល់សាធារណៈជាសម្បត្តិរដ្ឋ៕ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា