ខេត្តកែប ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ រដ្ឋបាលខេត្ត ដែលរៀបចំដោយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលពីលោក លោកស្រី អភិបាលរងខេត្ត គណៈអភិបាល ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីអង្កភាព លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ពិធីនេះរៀបចំឡើងនៅឯវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងគោលបំណងផ្សព្វផ្សាយនូវយុទ្ធសាស្ត្រ ក្នុងការលុបបំបាត់គ្រឿងញៀន និងការទប់ស្កាត់កុំឲ្យមានការប្រព្រឹត្តបទល្មើសគ្រឿងញៀន ពិសេសដើម្បីធ្វើឲ្យសហគមន៍យើងគ្មានគ្រឿងញៀន។ យោងតាមរបាយការណ៍ របស់លោក ណុប មណ្ឌល ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកែបបានឲ្យដឹងថា ក្នុងការផ្សព្វផ្សាយនូវខ្លឹមសារខាងលើ គឺមានរបៀបវារៈសំខាន់ដែលសម្រាប់ជំរុញដល់សិស្សានុសិស្សត្រូវត្រងត្រាប់ ដូចជាការបង្ហាញអំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដោយមន្ត្រីជំនាញ ថែមទាំងមានកម្មវិធីសំណួរចម្លើយ ដែលអ្នកសម្រប សម្រួលត្រូវអនុញ្ញាតឲ្យសមាជិក សមាជិកានៃអង្គពិធីទាំងមូលលើកឡើងជាសំណួរ ហើយបកស្រាយឲ្យស្របទៅនឹងប្រធានបទខាងលើ។ លោកបានបន្តថា ក្នុងវគ្គផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យគ្រឿងញៀននាព្រឹកនេះ យើងអាចសន្និដ្ឋានបានថា សមាជិក សមាជិកា ពិសេសសិស្សានុសិស្សនឹងយកចិត្តទុកដាក់ និងបញ្ចៀសឲ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម។ លោក កែន សត្ថា អភិបាលខេត្ត ក៏បានលើកឡើងថា គ្រឿងញៀន គឺបានធ្វើឲ្យប៉ះពាល់ និងអន្តរាយដល់សុខភាព ខូចខាតទ្រព្យសម្បត្តិ ងាយឆ្លងមេរោគអេដស៏ និងកើតមានអំពើហិង្សាផ្សេងៗ នៅក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសស្រទាប់យុវវ័យ ដែលឈានទៅដល់ការបាត់បង់ធនធានមនុស្ស ប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ចផងដែល។ លោកអភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការប្រើប្រាស់គ្រឿងញៀន វាពិតជាបានបន្សល់ទុកនូវក្តីកង្វល់ ដល់សហគមន៍ គ្រួសារ អាណាព្យាបាល ដែលមានកូន ចៅរងគ្រោះដោយសារគ្រឿងញៀន ព្រោះសារជាតិរបស់គ្រឿងញៀនធ្វើឲ្យយើងខូចសុខភាព ទ្រុឌទ្រោមកម្លាំង ឆ្លងមេរោគផ្សេងៗ បាត់បង់ស្មារតី បាត់បង់ធនធាន មនុស្ស ទៅជាឆ្កួត ហើយចុងក្រោយអាចស្លាប់ទៀតផង។ ដូច្នេះលោកត្រូវតែទាមទារឲ្យមានចំណាត់ការហ្មត់ចត់ សមស្រប និងច្បាស់លាស់ របស់ស្ថាប័ននិងសមត្ថកិច្ចពាក់ព័ន្ធ គឺរួមគ្នាកំចាត់គ្រឿងញៀនឲ្យអស់ពីមូលដ្ឋានរបស់យើង។ ជាមួយនេះដែល លោកបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយចាត់វិធានការទប់ស្កាត់ និនិងរួមគ្នាបញ្ជៀសគ្រឿងញៀនឲ្យផុតពីសហគមន៍យើង ហើយវិធានការនោះគឺការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីស្ថានភាពគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងសង្គម។ នៅចុងក្រោយកម្មវិធីនេះ ក៏មានការសួរសំណួរ និងចម្លើយពីសិស្សានុសិស្សដើម្បីយករង្វាន់ពីគណៈអធិបតីផងដែរ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា