មានៈ( វីដេអូ ) លោក សាន ស៊ានហូ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត រិះគន់យ៉ាងចាស់ដៃថា៖ សន្យាខ្យល់...!!!
ក្រុងប៉ោយប៉ែត៖ បើយោងប្រភព ពីមតិរបស់ប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត បាននាំគ្នារអ៊ូររទាំ និងមានការរិះគន់យ៉ាងចាស់ដៃថា៖ លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត តាំងតែលោកឡើងមកកាន់តំណែង អស់រយៈពេលជាង០១ឆ្នាំមកហើយ និងនៅសល់តែ ៣/៤ ខែទៀតប៉ុណ្ណោះ លោក សាន ស៊ានហូ ចូលនិវត្តន៍ហើយ តែការសន្យារបស់លោកអភិបាលក្រុងថា៖ និងមានការរៀបចំ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ រៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅក្នុងក្រុងប៉ោយប៉ែត ទាំងមូល អោយបានល្អប្រសើឡើងវិញ មិនអោយចាញ់ ស្រុកអារ៉ាញ់ ប្រទេសថៃ នោះទេ ក៏ប៉ុន្ដែបានត្រឹមតែការសន្យា តែការអនុវត្តជាក់ស្តែង កន្លែងខ្លះ គឺគ្មានចំណាត់ការ តាមគោលការណ៍របស់ ព្រមុខរាជរដ្ឋាភិបាលថ្នាក់ដឹកនាំនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នោះទេ។
តាមការមើលឃើញជាក់ស្ដែង របស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែតទាំងមូល ក៏បានលើកឡើងថា៖ មានទីតាំងជាច្រើន កន្លែង ដែលបានសាងសង់ផ្ទះ តសំយាបរំលោភយកដីចំណីផ្លូវថ្នល់សាធារណៈធ្វើជាកម្មសិទ្ធ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន មានដូចជា សាលារៀន ឯ.ក ពន្លកខ្មែរ ជុំវិញវិញបរិវេណផ្សារត្រី ផ្សារថ្មី ខាងកើតក្លិប កំសាន្តអេផ្លាស់ ភូមិសាមគ្គីមានជ័យ។ល។
សាលារៀន ឯ.ក ពន្លកខ្មែរ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត ស្គាល់ឈ្មោះនាយកសាលាខាងលើ ឈ្មោះ យូ សុខខេង និង លោកស្រី មាន សូនាថ ដែលបាន តសំយាប រំលោភយកដីចំណីផ្លូវថ្នល់រដ្ឋ យកធ្វើជាកន្លែងជួល អោយសិស្សរៀននៅក្នុងសាលា ឯ.ក ពន្លកខ្មែរ ផ្ញើម៉ូតូ កង់ ដើម្បីយកប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួនធ្វើមានបាន។ គួរបញ្ជាក់ថា៖ សាលារៀន ឯ.ក ពន្លកខ្មែរ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធនិងបញ្ហា សណ្តាប់ធ្នាប់ ខាងលើនេះ
ប្រភព ប្រជាពលបានបន្តទៀតថា៖ ការសាងសង់ផ្ទះ ឬតសំយាប ចូលលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ គឺជាដើមចម (ជះឥទ្ធិពល គំរូដ៏អាក្រក់ដល់ពលរដ្ឋមួយភាគ) ដែលការយល់រដឹងរបស់ពលរដ្ឋនៅមានកម្រិតនៅឡើយ។ រាល់បញ្ហាទាំងនេះហើយ ដែលធ្វើអោយផ្លូវថ្នល់រួមតូចចង្អៀត បង្កការកកស្ទះចរាចរណ៍ គ្មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន មិនមានរបៀបរៀបរយ ពេលដែលកើតមាន ហានិភ័យ កើតឡើងម្តងម្កាលនៅក្រុងប៉ោយប៉ែត គឺខាងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ សង្កាត់/ក្រុង ចុះមកជួយធ្វើអន្តរាគមន៍ម្តងៗ គឺមានការយឿតយ៉ាវ ដោយសារតែមានការរាំងស្ទះចរាចរណ៍ គឺបណ្តាលមកពីផ្លូវថ្នល់រួមតូច បែបនេះ។
ប្រភព ប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែតទាំងមូល កំពុងរងចាំមើលថាតើ លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត មានចំណាត់ការ ដូចដែលលោកបានសន្យា នាពេលកន្លងមកដែលឬទេ? ដែលលោកបានសន្យាជាសាធារណៈ ចំពោះមុខបងប្អូនប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត ក៏ដូចជា ចំពោះមុខ អ្នកសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន ជួយធ្វើជាសាក្សី ការសន្យារបស់លោកអភិបាលក្រុងថា៖ ទុកឱកាសអោយអាជីវករ និងពលរដ្ឋ ចូលឆ្នាំចិនរួច បើអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ នៅតែបន្តការសាងសង់ផ្ទះ តសំយាប លើដីចំណីផ្លូវថ្នល់សាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនតទៅទៀត ខាងរដ្ឋបាល សាលាក្រុងប៉ោយប៉ែត និងមានវិធានការក្តៅ និងចាត់កម្លាំងមកធ្វើការរុះរើសំយាប ធ្វើជាសម្បត្តិរដ្ឋ។
តាមការមើលឃើញជាក់ស្តែង របស់ប្រជាពល រដ្ឋ រស់នៅក្រុងប៉ោយប៉ែត នៅក្នុងខែមីនា ឆ្នាំ២០១៩ នេះ ខាងអាជ្ញាធរ សង្កាត់/ក្រុង គឺនៅមិនទាន់ឃើញមានចំណាត់ការ អនុវត្តន៍ តាមការសន្យារបស់លោក អភិបាលក្រុងនៅឡើយទេ ឬមួយក៏លោកអភិបាលក្រុង ត្រូវដងត្រូវផ្លែ ជាមួយនិងបុគ្គលមួយក្តាប់តូច ដែលហ៊ាន តសំយាប រំលោភយកដីចំណីផ្លូវសាធារណៈរស់រដ្ឋ ធ្វើជាកម្មសិទ្ធ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមើលទៅនោះ បានជា បណ្តែតបណ្តោយ ពន្យាពេលនៅស្ងៀមស្ងាត់បែននេះនោះ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com