ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅសំរាប់អនុវត្តបន្តឆ្នាំ២០១៩...
Sat,16 March 2019 (Time 12:36 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 759នាក់)


ខេត្តកែប៖ ពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ត្រូវបានប្រារព្វឡើងកាលពីព្រឹកថ្ងៃសុក្រ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ក្រោមអភិបតីភាព លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការចូលរួមផងដែរពី សំណាក់ លោកអភិបាលរងខេត្ត គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីអង្កភាព និងមន្ត្រីក្នុងមន្ទីរជំនាញជាច្រើនរូប។ លោក ម៉ម ទូច ប្រធានមន្ទីរុសាធារណការ និងដឹកជញ្ជូនខេត្តកែបបានឲ្យដឹងថា ចក្ខុវិស័យរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប គឺបានកែលម្អ និងខិតខំធ្វើអោយប្រសើរឡើងនូវផ្លូវថ្នល់ទាំងឡាយនៅក្នុងភូមិសាស្ត្រខេត្ត ដើម្បីរួមចំណែកប្រកួតប្រជែងទីក្រុងស្អាត ឲ្យសកិ្តសមជាតំបន់ទេសចរណ៍ធម្មជាតិពិតៗ និងផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលកំណត់។ លោកបានបន្តថា៖ ដើម្បីឆ្ពោះទៅរកគោលដៅចម្បងជាយុទ្ធសាស្ត្រដូចខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានអនុវត្តយ៉ាងពេញលេញ ដូចជា ការលើក កម្ពស់ ការផ្តល់សេវាសាធារណៈគ្រប់ផ្នែក នៅគ្រប់ថ្នាក់ ក្នុងមូលដ្ឋានជូនប្រជាជន និងគ្រប់មជ្ឈដ្ឋាន អោយកាន់តែប្រសើរឡើងទាំងគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ជាសេវាសាធារណៈដែលនៅកៀកជិតជាមួយប្រជាជន​ និងទទួលបានការជឿទុកចិត្ត។លើសពីនេះក្នុងនាមមន្ទីរជំនាញ ក៏ត្រូវចាំបាច់ពង្រឹងសមត្ថភាពរបស់មន្ត្រីសាធារណៈក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដោយបន្តផ្តល់អាទិភាព ចំពោះការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ ថែរក្សា និងបន្តពង្រីករាល់សមិទ្ធផលដែលសម្រេចបាន អោយបានគង់វង្សយូរអង្វែង។ ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនាព្រឹកនេះ លោក កែន សត្ថា អភិបាលខេត្ត បានលើកឡើងថា៖ដោយផ្អែកតាមកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តកែប បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អោយចូល រួមអនុវត្ត នូវយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣ ប្រកបដោយការប្តេជ្ញាខ្ពស់ ដើម្បីសម្រេចអោយបាន នូវកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាជន និងគោលដៅអភិវឌ្ឍន៍ខេត្តទាំងមូល។ ជាមួយគ្នានេះដែល រាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តកម្មវិធីកំណែទម្រង់លើគ្រប់វិស័យក្នុងគោលបំណងពន្លឿនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ ដែលជាចំណុចស្នូលនៃគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា។ លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា៖ ចំពោះវិស័យសាធារណការវិញ ផ្លូវជាតិ និងផ្លូវក្នុងទីរួមខេត្ត ត្រូវបានជួសជុល និងស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ជូនប្រជាពលរដ្ឋទូទៅផងដែរ។ ទន្ទឹមនេះ ការគ្រប់គ្រងយាយន្តដឹកជញ្ជូនគ្រប់ផ្នែក ក៏មានការរីកចម្រើនជាងមុនផងដែល៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1665 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6977 នាក់
ខែនេះ :
22815 នាក់
3 ខែនេះ :
77434 នាក់
សរុប :
1661361 នាក់