ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋក្រីក្រជិត១០០០ គ្រួសារ មកពី៤ស្រុក មានស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ និង ក្រុងសិរីសោភ័ណ ទាក់ទងនិងរឿងដី សហគមន៍ ដែលស្ថិតក្នុងភូមិ/ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាននាំគ្នាសុំសិទ្ធរស់នៅ លើដីនេះ ប៉ុន្តែមានវត្តមាន លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើ ចុះមករារាំង និង ធ្វើការណែនាំពួកគាត់ មិនអោយ សាងសង់នោះទេ។ លោកជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើ បានប្រាប់អង្គភាពសារព័ត៌មានជាច្រើនស្ថាប័នអោយដឹងថា៖ ខណៈលោកចុះមកនេះ គឺធ្វើការពន្យល់ណែនាំដល់ពួកគាត់ តែប៉ុណ្ណោះ។ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ លោក មុយឃិត ចាន់រ៉ៃ ជាប្រជាពលរដ្ឋម្នាក់ ហើយក៏ជាសមាជិក គណបក្សប្រជាជនម្នាក់ ហើយលោកចង់ះអោយជាតិ រីកចម្រើន ដែលបានបងប្អូន មកនេះយ៉ាងភ្លូកទឹកភ្លូកដី ហើយលោកក៏បានអរគុណ ដល់អ្នកសារព័ត៌មាន ដែលបានចុះមកយកព័ត៌មាន ក្នុងគោល បំណង ចង់អោយ បងប្អូន ប្រជាពលរដ្ឋក្រីក្រ ដើម្បីទទួលបានដី ដែលបានបង្កើតថ្មីនេះ។ លោកបានបន្តអោយដឹងទៀតថា៖ លោកសូមអង្វរទទូច សូមអោយសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា មេត្តាជួយអោយពលរដ្ឋក្រីក្រ ទាំង៨០០ជាងគ្រួសារ បានរស់នៅលើទឹកដីថ្មីជាកម្មសិទ្ធផង ហើយបើសិនភូមិនេះ បានបង្កើតមែននោះ លោកសូមដាក់ឈ្មោះភូមិថ្មីនេះថា៖ (មរតកតេជោ ហ៊ុន សែន ស្លក្រាម)៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា