ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានៈ វីដេអូ (ព័ត៌មានលម្អិត) ជនជាតិជប៉ុន០២នាក់.! ថ្លើមធំពាសមេឃ ហ៊ានអាករ ប្លន់យករថយ្ត អ្នករត់តាក់ស៊ីកម្ពុជា ទាំងកណ្តាលថ្ងៃ...!!!
Mon,18 March 2019 (Time 02:05 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1055នាក់)


ខេត្តសៀមរាប៖ ជនជាតិជប៉ុន០២នាក់ បានចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បានជិះតាក់ស៊ី មកដេក សម្រាកនៅខេត្តសៀមរាប ចំនួន ០១ យប់ ហើយក៏បានជួលរថយន្តត្រឡប់ទៅស្វាយស៊ីសុផុន វិញ លុះដល់ស្វាយស៊ីសុផុន ក៏ត្រឡប់បកទៅខេត្តសៀមរាប វិញ លុះមកដល់ពាក់កណ្ដាលផ្លូវ ជនជាតិជប៉ុន០២នាក់នោះបានគំរាម អ្នករត់តាក់ស៊ីឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ អោយប្រគល់រថយន្តអោយទៅពួកគេ តែអ្នករត់តាក់ស៊ី នោះមិន ព្រមប្រគល់អោយនោះទេ ។   បន្ទាប់មកជនជាតិជប៉ុន០២នាក់ ក៏បានចាប់អាករ តៃកុងតាក់ស៊ី ស្លាប់ទៅ ពេលស្លាប់ហើយ ជនជាតិជប៉ុនទាំង០២ នាក់ នោះ បានដឹកសាកសព មកទម្លាក់ចោលនៅចំណុច ជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦A បន្ទាប់មកបានបើករថយន្តទៅមុខបានចម្ងាយប្រហែល ៣/៤ រយម៉ែត្រ ក៏បានបុកជាមួយនិងគោយន្តកន្ត្រៃ ទើបធ្វើអោយរថយន្តបើកទៅមុខមិនរួច ក៏ស្ទុះបើកទ្វាររត់គេចខ្លួន ក៏ប៉ុន្តែ មិនអាចគេចខ្លួនរួចនោះទេ។ ខណៈពេលនោះដែល កំលាំហសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពួក ក្រោមការដឹកនាំរបស់លោក វរសេនីយ៍ឯក ទេពពុំសែន បានដេញតាមចាប់បាន ជនសង្ស័យ ទាំង០២នាក់ ខាងលើ មកសួរនាំនៅអធិការដ្ឋាននគរបលស្រុកពួក បើយោងតាមការបកស្រាយពីលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋានស្រុកពួក បានប្រាប់សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ នៅរសៀលថ្ងៃនះថា៖ ជនជាតិប៉ុន ០២ នាក់ ដែលជាជនសង្ស័យ រួមនិងជនរងគ្រោះមានឈ្មោះដូចខាងក្រោមៈ ទី១-ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ជាជនសង្ស័យ។ ទី២-ឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ ជាជនសង្ស័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី។ ដែលមានប្រពន្ធឈ្មោះសុខ ចាន់ធឿន អាយុ៣៨ឆ្នាំ មានកូន៤នាក់ ប្រុស៣ ស្រី១ មានទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ ចំណែករថយន្ដ០១គ្រឿងម៉ាក(ហាយឡែនឌឺ) ពណ៍ស្ករ ស្លាកលេខ ភ្នំពេញ ២AB 5218 និងសាកសព ជនរងគ្រោះ សមត្ថកិច្ច បានប្រគល់អោយទៅ ក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី។ ក្នុងករណីឃាតកម្ម (អាករសម្លាប់)ខាងលើនេះ ជនសង្ស័យទាំង ០២នាក់សមត្ថកិច្ចជំនាញ អធិការដ្ឋននគរបាលស្រុក និងស្នងការខេត្ត កំពុងកសាងសុំនំរឿងដើម្បីចាត់កសរទៅតាមនីតិវិធី៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1760 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7072 នាក់
ខែនេះ :
22910 នាក់
3 ខែនេះ :
77529 នាក់
សរុប :
1661456 នាក់