ខេត្តកំពត៖ មុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀន ០២នាក់ ខណៈពេលកំពុងប្រព្រឹត្តគ្រឿងញៀន លុះឃើញសមត្ថកិច្ចល្បាតពេលយប់ នៅតាមមូលដ្ឋាន ក៏ភ័យហើយស្ទុះទៅជិះម៉ូតូបើកគេចខ្លួនក្នុងល្បឿនលឿន ទើបភ្លាត់ស្នៀតដួលខ្លួនឯងយ៉ាងច្រងាប់ច្រងិល បណ្តាលអោយរងរបួសទាំងពីរនាក់ ក៏ត្រូវនគរ បាលក្របួចបានភ្លាមៗតែម្តង ស្ថិតក្នុងភូមិពោធិ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត លើដងផ្លូវជាតិលេខ៣១ កាលពីវេលាម៉ោង២៤ និង១០នាទី ពាក់កណ្តាលអាធ្រាតឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ ក្នុងហេតុការណ៍នេះ បន្ទាប់ពីសមត្ថកិច្ចធ្វើការ ឆែកឆេរ បានរកឃើញថ្នាំញៀនចំនួន០៥ កញ្ចប់តូច និងដបដាក់សាំងចំនួន០៤ដប ស្មើនឹង០២លីត្រ ដែលជនសង្ស័យលាក់ទុកក្រោមកែបម៉ូតូ។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ជនសង្ស័យទាំង០២នាក់ ទី១/-ឈ្មោះ ផាន់ សុវង្ស ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិរូង ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ។ ទី២/- ឈ្មោះ អឹម សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាមូង ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ។ ក្រោយពីបាននាំខ្លួនជនសង្ស័យទៅព្យាបាលមុខរបួស សមត្ថកិច្ច ក៏បានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា