ខេត្តកំពត៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបប្រជាពលរដ្ឋ ចំនួន២៩គ្រួសារ ដែលមានទំនាស់ដីធ្លី ជាមួយកងកម្លាំងការពារកោះឆ្នេរ, ក្រុមហ៊ុនសូងួន និងក្រុមហ៊ុនចាន់សុទ្ធា ដែលស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។នៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីក្រុមការងារគណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងបងប្អូនប្រជាពលរដ្ឋ សរុប៤៨ នាក់ ដែលមកពីភូមិសាស្ត្រស្រុកឈូក ខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ជូនថា៖ គណ:កម្មការនឹងរៀបចំកិច្ចប្រជុំ ជាមួយកងកម្លាំងការពារកោះ/ឆ្នេរ ក្រុមហ៊ុនសូងួន និងក្រុមហ៊ុន ចាន់សុទ្ធា ដោយលើកយកសំណូមពររបស់បងប្អូនប្រជាពលរដ្ឋមកពិភាក្សា រកដំណោះស្រាយសមស្របដើម្បីដោះស្រាយនូវវិវាទខាងលើនេះ និងសូមអោយបងប្អូនប្រជាពលរដ្ឋ ត្រឡប់ ទៅវិញ បន្តធ្វើដំណាំ និងអាស្រ័យផលដូចធម្មតា ប្រសិនបើមានការហាមឃាត់ សូមរាយការណ៍ជាបន្ទាន់ មករដ្ឋបាលស្រុក ដែលជាសេនាធិការរបស់ខេត្តជាបន្ទាន់៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា