ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានៈ(វីដេអូ) ទោះបីជារដ្ឋបាលស្រុកស្វាយចេក (ចេញលិខិតអំពាវនាវ) មិនអោយប្រជាពលរដ្ឋក្រីក្រ ជិត១០០០ គ្រួសារ សុំសិទ្ធរស់នៅលើដីសហគមន៍ស្ថាននីយ៍ស្តារព្រៃឈើតាបែន២ ក៏ដោយ ក៏ពលរដ្ឋក្រីក្រនៅតែបន្តការសាង សង់ផ្ទះ នៅតំបន់ខាងលើដ៏ដែល...!!!
Wed,20 March 2019 (Time 02:56 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 713នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នេះ ទោះបីជារដ្ឋបាលស្រុកស្វាយចេក (ចេញលិខិតអំពាវនាវ) មិនអោយប្រជាពលរដ្ឋក្រីក្រជិត១០០០គ្រួសារ សុំសិទ្ធរស់នៅលើដីសហគមន៍ស្ថាននីយ៍ស្តារព្រៃឈើតាបែន២ ហាមចូលទៅវាស់វែងបោះបង្គោលព្រំសម្គាល់ ដី,សាងសង់សំណង់ ,ខ្ទមបណ្តោះអាសន្ន, រុករាន,កាប់ឆ្ការ, ឈូសឆាយ និងធ្វើការបែងចែកកាន់កាប់ដីធ្លីធ្វើជាកម្មសិទ្ធិ រស់នៅបន្តទៀតក៏ដោយ ក៏ពល រដ្ឋក្រីក្រជិត១០០០គ្រួសារ មកពីស្រុកស្វាយ ចេក,ស្រុកថ្មពួក, ស្រុកអូរជ្រៅ,ក្រុងសិរីសោភ័ណ, ចំណោះអោយ៤ស្រុក គឺនៅតែបន្តការ សាងសង់ផ្ទះ នៅលើដីតំបន់សគមន៍ពលរដ្ឋស្លក្រាមស្ថានីយ៍ស្តារព្រៃឈើតាបែន២ ដ៏ដែល ដែលស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពាក់ព័ន្ធនិងរឿង រដ្ឋបាលស្រុកស្វាយចេក (ចេញលិខិតអំពាវនាវ) សូមអោយពលរដ្ឋផ្អាក រុករាន,កាប់ឆ្ការ យកដី សហគមន៍ស្ថានីយ៍ស្តារព្រៃឈើតាបែន២ បន្តទៀតនោះទេ។ ប្រជាពលរដ្ឋក្រីក្រជិត១០០០គ្រួសារ មកពី៤ស្រុក បាននាំគ្នាចេញមុខមកតវ៉ា ជាមួយលោក សឿង សុភក្តិ រដ្ឋបាលស្រុកស្វាយចេក ដែលមានវត្តមាន លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលមេព្រៃឈើ បរិស្ថាន កម្លាំងនគរ បាល និងកំលាំងកងរាជអាវុធហត្ថស្រុកស្វាយចេក ដែលបាន មកហាមឃាត់មិនអោយ ប្រជាពល រដ្ឋជិត១០០០ គ្រួសារ បញ្ឈប់ការសាងសង់ នៅព្រឹកថ្ងៃ,ខែ,ឆ្នាំ,ដ៏ដែលនេះ។ បើទោះបីជាមាន (លិខិិតអំពាវងាវ) យ៉ាងណា ក៏ដោយ ប្រជាពលរដ្ឋជិត១០០០គ្រួសារ បានស្រែកដង្ហោយទាំងក្តុកក្តួល ទទូចសុំអោយ អាជ្ញាធរស្រុក/ខេត្ត ជាពិសេស នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកគឺជាមាតាបិតា របស់ប្រជាពលរដ្ឋ ដែលលោកតែងតែ ចុះជួយដល់ប្រជាពលរដ្ឋក្រីក្រ ជានិច្ចជាកាលកន្លងមក និងបានសម្បទានដី ចែកជូនប្រជាពលរដ្ឋក្រីក្ររគ្រប់ទីកន្លែងរហូតមក។ ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថា៖ សូមសំណូមពរ ទៅដល់សម្តេចតេជោមេត្តាជួយដល់កូនចៅជិត១០០០ គ្រួសារក្រីក ដែលអត់ដីរស់នៅអាស្រ័យផលនេះផង សូមសម្តេចតេជោ ជួយផ្តល់សិទ្ធកាន់កាប់អោយរស់នៅលើដីនេះបានសុខស្រួលផងដូចប្រជាពលរដ្ឋដ៏ទៃទៀតផង។ ប្រជាពលរដ្ឋបន្តអោយ សារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័នដឹងទៀតថា៖ បើសិនជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា លោកមេត្តាជួយអោយពលរដ្ឋក្រីក្រ ជិត១០០០គ្រួសារ បានរស់នៅលើទឹកដីថ្មីជាកម្មសិទ្ធមេននោះ ប្រជាពលរដ្ឋ សូមដាក់ ឈ្មោះភូមិថ្មីនេះថា៖ (មរតកតេជោ ហ៊ុន សែន ស្លក្រាម) បន្ទាប់មក ប្រជាពលរដ្ឋក្រីក្រជិត១០០០គ្រួសារ បានធ្វើការចោតប្រកាន់ទៅលើរដ្ឋបាលស្រុកស្វាយចេក និងជំទាវចកពួក ដែលបានឃុបឃិតគ្នាជាប្រព័ន្ទ ជាមួយលោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើថា៖ ដំបូងឡើយដីនេះជាដី សហគមន៍ពលរដ្ឋ ឃុំស្លក្រាម មិនមែនដូចដែលលោក សឿង សុភក្តិ រដ្ឋបាលស្រុកស្វាយចេក ចេញប្រកាស (លិខិតអំពាវនាវ)ថា៖ ជាដីស្ថានីយ៍ស្តារព្រៃឈើតាបែន២ នោះទេ ប្រជាពលរដ្ឋបានបញ្ជាក់អោយដឹងថា៖ ឃុំតាបែន២ផ្សេង ឃុំស្លក្រាមផ្សេង គឺចែកដាច់ឃុំខុសៗគ្នា។ ប្រជាពលរដ្ឋក្រីក្រជិត១០០០គ្រួសារបានបន្តអោយដឹងទៀតថា៖ កាលពី៤ឆ្នាំមុន នាយខណ្ឌរដ្ឋបាលព្រៃឈើ បានមកកុហកប្រជាពលរដ្ឋថា៖ ក្រុមហ៊ុនស្ថានីយ៍ស្តារព្រៃ ឈើតាបែន២ មកអភិវឌ្ឍន៍ ឈូសឆាយដាំដើមឈើឡើងវិញ ទើបប្រជាពលរដ្ឋ ព្រមអោយ ហើយនាំគ្នាស្ងៀមស្ងាត់ទៅ ក្រោយមកទៀត រដ្ឋបាលស្រុកស្វាយចេក និងជំទាវចកពួក ដែលបានឃុបឃិតគ្នាជាប្រព័ន្ទ ជាមួយលោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើយកដីជាច្រើនហិចតានោះ ជួលអោយអ្នកមានលុយមានអំណាច ដាំដំឡូងក្នុហ ០១ ហិចតាមួយម៉ឺនពីពាន់បាត (១២០០០B) ដើម្បីយកលុយចែកគ្នីគ្នាចាយ និងផ្គាប់ផ្គុនស្រីស្នេហ៍ក្មេងៗតែប៉ុណ្ណោះ មិនមានស្តារព្រៃឈើ ដាំកូនឈើឡើងវិញនោះទេ ដូចដែលបានសន្យាជាមួយប្រជាពលរដ្ឋកាលពីប៉ុន្មានឆ្នាំមុននោះទេ ទើបពលរដ្ឋ ទាមទា យកដីនោះមកវិញ។ ពាក់ព័ន្ធករណីរឿងដីធ្លីខាងលើនេះ សារព័ត៌ មាន ក្នុងស្រុកច្រើនស្ថាប័ន មិនអាចធ្វើបទ សម្ភាសន៍ ទៅលោក សឿង សុភក្តិ អភិបាល ស្រុកស្វាយចេក ដើម្បីបកស្រាយបំភ្លឺពីរឿងនេះបានទេ ដោយក្រុមការងារលោកជាច្រើនស្ថាប័នមានសមត្ថកិច្ច បានឃើញអ្នកសារ ព័ត៌មានច្រើនស្ថាប័ន ចុះទៅដល់ទីនោះផ្ទាល់ ដើម្បីថតផ្តិតយករូបភាពយកមកធ្វើការចុះផ្សាយ បែរជាក្រុមសមត្ថកិច្ចពាក់ព័ន្ធ ដែលចុះមកបិតបំរាម(លិខិតអំពាវងាវ) គេចខ្លួនឡើងរថយន្ត បើកទៅយ៉ាងលឿនទៅវិញ។សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយទៅនេះ គឺជាព្រាបនាំសារ ដើម្បីជូនដល់ថ្នាក់ដឹកនាំកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា បានដឹងតែប៉ុណ្ណោះ យ៉ាងណាម៉ិញក្នុងរឿងករណីខាងលើនេះ ទុកអោយប្រព័ន្ធច្បាប់មានសមត្ថកិច្ច អាជ្ញាធរ ជាអ្នករកដំណោះ ស្រាយជូន រវាងភាគីទាំងសងខាងចុះ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
273 នាក់
ម្សិលមិញ :
908 នាក់
សប្តាហ៍នេះ :
5700 នាក់
ខែនេះ :
12405 នាក់
3 ខែនេះ :
39488 នាក់
សរុប :
1411444 នាក់