ខេត្តកំពត៖ឆ្នាំនេះដោយសារអាកាសធាតុក្តៅខ្លាំង គាប់ជួនគ្មានភ្លៀងកក់ខែផងនោះ គេបានសង្កេតឃើញថា៖ នៅតាមតំបន់ភូមិសាស្ត្រនានាទូទាំងប្រទេសកម្ពុជា មានសភាព ហួតហែង ហើយរុក្ខជាតិទាំងឡាយក៏រងនឹងកម្តៅថ្ងៃមានភាពស្វិតស្រពោនផងដែល។ យ៉ាងណាមិញ បើយើងក្រលេកមើលនៅតាមតំបន់ខ្លះនៃបណ្តាស្រុក នៅក្នុងខេត្តកំពតវិញគេពិតជាកត់សម្គាល់ឃើញមានភូមិសាស្ត្រមួយចំនួនត្រូវជួបបញ្ហាកង្វះទឹក សម្រាប់ផ្គត់ផ្គង់ និងប្រើប្រាស់ ពិសេសការស្រោចស្រពដំណាំ ដូចជានៅអាងស្តុកទឹកទំនប់ភ្នំដំរី ស្ថិតក្នុងស្រុកកំពង់ត្រាចជាដើម។ យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បានអោយដឹងថា៖ ឆ្នាំនេះដោយ សារកត្តាអាកាសធាតុ គឺពុំមានភ្លៀងកក់ខែមួយមេផងនោះ ពិតជាធ្វើអោយភូមិសាស្ត្រមួយចំនួន កំពុងរងនូវការខ្វះខាតទឹកប្រើប្រាស់។ ជាមួយគ្នានេះទំនប់ទឹកភ្នំដំរី ស្ថិតក្នុងឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត កន្លងមកទំនប់ទឹកនេះ មានទឹកពេញអាងព្រាប ដែលអាចអោយប្រជាពលរដ្ឋអាចប្រើប្រាស់តាមតម្រូវការបានគ្រប់គ្រាន់ប៉ុន្តែ ពេលនេះស្ថានភាពទឹកហាក់ដូចជាមានការស្រកចុះយ៉ាងកំហុគ ដែលជាបញ្ហាប្រឈមមួយ ធ្វើឋអោយមានភាពខ្វះទឹកសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ទាក់ទិននឹងបញ្ហានេះដែល បើតាមការរៀបរាប់ពីសំណាក់ពលរដ្ឋ ដែលរស់នៅភូមិសាស្ត្រខាងលើបានអោយដឹងថា៖ ស្ថានភាពទឹក ទំនប់ភ្នំដំរី ស្រកចុះលឿនបែបនេះ គឺបណ្តាលមកពីកត្តាពីរយ៉ាង ទី១-មកពីការរំហួតដោយសារអាកាសធាតុក្តៅខ្លាំង ហើយគ្មានភ្លៀងធ្លាក់កក់ខែដូចឆ្នាំមុនៗ។ ទី២-គឺបណ្តាលមកពីចំណុចទំនប់ភ្នំដំរី នៅជាប់នឹងចង្កេះភ្នំ ងាយប្រឈមនឹងការហូរច្រោះចូលតាមក្រហែង និងប្រហោងថ្មនៅក្រោមភ្នំ ដែលបញ្ហាបែបនេះគ្មានមធ្យោបាយទប់ទល់ ឬការពារបានឡើយ។ទន្ទឹមនឹងបញ្ហាដូចខាងលើ ប្រជាពលរដ្ឋក្នុងតំបន់ បាននឹងកំពុងសំណូម ពរដល់អាជ្ញាធរ ពិសេសមន្ត្រីជំនាញ មេត្តាជួយមានវិធានការទប់ទល់ជាបន្ទាន់ ដើម្បីរក្សាទឹកអោយមានលំនឹងដូចមុនវិញ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា