ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធាយរឿងមួយទៀតហើយ (មជ្ឈមណ្ឌលកំសាន្ត ឡាហ្វីរ៉ា) មានរឿងអាស្រូវពីករណី ត្រូវបានបិត ហើយបើកវិញយ៉ាងឆាប់រហ័ស ដូចរឿងថ្លុកល្ខោនចឹង...!!!
Fri,22 March 2019 (Time 07:29 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 963នាក់)


ក្រុងប៉ោយប៉ែត៖ បែកធាយរឿងមួយទៀតហើយ (មជ្ឈមណ្ឌលកំសាន្ត ឡាហ្វីរ៉ា) មានរឿងអាស្រូវ ពីករណី ត្រូវបានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាប និដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបឈានដល់់ធ្វើការបង្រ្កាបគ្រឿងញៀន រួចមកត្រូវបានបិទមួយរយ: ជិត៣ខែ ក្រោយមក (មជ្ឈមណ្ឌលកំសាន្ត ឡាហ្វីរ៉ា) បានបើកដំណើរការវិញដូចរឿងថ្លុកល្ខោនចឹង.!។ គួរបញ្ជាក់ផងដែលថា៖ (មជ្ឈមណ្ឌលកំសាន្ត ឡាហ្វីរ៉ា)ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញលិខិតអោយបិទ មិនអោយដំណើរអស់រយៈពេលជាង៣ខែ គឺដោយសារម្ចាស់ហាងនោះជាប់ពាក់ព័ន្ធ និងករណីផ្តលទីតាំង សេពគ្រឿងញៀន និងលក់ ចែកចាយគ្រឿងញៀន នៅក្នុងក្លិបខាងលើនេះ។ ក្រោយមក (មជ្ឈមណ្ឌលកំសាន្ត ឡាហ្វីរ៉ា) ត្រូវបានបើកដំណើរការវិញ បានមួយរយៈ ពេលដ៏ខ្លី ក៏មានរឿងអាស្រូវមួយករណីទៀត មានការផ្ទុះអាវុធ បណ្តាលអោយបុរសជនជាតិចិន រងរបួសបាក់ជើងម្នាក់ បង្កឡើងដោយមេការជនជាតិចិនដូចគ្នា ជាអ្នកបាញ់ បង្កការភ្ញាក់ផ្អើលទាំងយប់ នៅក្នុងក្លិបខាងលើនេះ នៅក្រុងប៉ោយប៉ែត។ ក្នុងរឿងករណីផ្ទុះអាវុធ ក្នុង(មជ្ឈមណ្ឌលកំសាន្ត ឡាហ្វីរ៉ា) កាលពីយប់ថ្ងៃទី១០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះផងដែល គឺដោយសារតែភ្ញៀវ ចូលទៅផឹកស៊ី នៅក្នុងក្លិបនោះ ដល់ពេលគិតលុយ ក្នុងវិក័យប័ត្រ មានចំនួនទឹកលុយច្រើនពេក ក៏អោយគិតលុុយម្តងទៀត ទើបបានជាបង្កជំលោះ ដល់ដំណាក់កាលប្រើហឹង្សាផ្ទុះអាវុធ បង្កអោយរងរបួស និងបង្កការភ្ញាក់ផ្អើលទាំងយប់អធ្រាត្រនៅក្រុងប៉ោយប៉ែតតែម្តង។ លុះព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត/ក្រុង សហការគ្នា ចុះប្រតិបត្តិការដល់កន្លែងកើតហេតុ និងឃាតខ្លួនជនជាតិចិន ដែលបង្កបាន ដែលគេចខ្លួនទៅដេកពួននៅក្នុងផ្ទះសំណាក់(សណ្ឋាគារ អូរមាស) ខាងលិច អេស៊ើលីដា ផ្លូវជាតិលេខ៥ ឃាតខ្លួនបានចំនួន ៣/៤ នាក់ រួចកំលាំងកងរាជអាវុធហត្ថខេត្តយកជនបង្ករួមនិងបក្សពួក កសាងសំុណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការខេត្ត ចាត់ការទៅតាមនីតិវិធី។ លុះមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ថ្មីៗនេះ បើយោងតាមប្រភព មហាជនរស់នៅក្រុងប៉ោយប៉ែត បានរិះគន់ ទៅលើព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ យ៉ាងចាស់ដៃថា៖ ប្រហែលជាលោកព្រះរាជអាជ្ញាខេត្ត បានសំណែន ពីម្ចាស់(មជ្ឈមណ្ឌលកំសាន្ត ឡាហ្វីរ៉ា) រឿងលុយលើតុកក្រោមតុក ហើយមើលទៅនោះ បានជា ម្ចាស់ (មជ្ឈមណ្ឌលកំសាន្ត ឡាហ្វីរ៉ា) ហ៊ានបើកដំណើរការឡើងវិញយ៉ាងរលឿន ដូច្នេះ.!។ សូមបញ្ចាក់ផងដែលថា៖ (មជ្ឈមណ្ឌលកំសាន្ត ឡាហ្វីរ៉ា) ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1411 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6723 នាក់
ខែនេះ :
22561 នាក់
3 ខែនេះ :
77180 នាក់
សរុប :
1661107 នាក់