ខេត្តព្រះវិហារ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បានរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យកកន្ត្រាក់ ដូចជារបើកដំបូល របើកជញ្ជាំង រលំរាបដល់ដី បាក់ដើមឈើនៅតាមផ្លូវ និងរន្ទះបាញ់មនុស្ស នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅក្នុងស្រុកចំនួន៣ នៃខេត្តព្រះវិហារ។ លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប ខេត្តព្រះវិហារ បានអោយដឹងថា៖ នៅវេលាម៉ោង០៤និង៤៧នាទីល្ងាចថ្ងៃនេះ មានគ្រោះធម្មជាតិភ្លៀងផ្គរ លាយឡំនិងខ្យល់កន្ត្រាក់ បានធ្វើអោយផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង រងការខូចខាត របើកដំបូល និងរលំទាំងស្រុង នៅភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប។ ក្នុងនោះមានផ្ទះ ៦ខ្នងត្រូវរលំដួលទាំងស្រុង និង១៤ខ្នងទៀត របើកដំបូល របើកជញ្ជាំង និងមានដើមឈើអមសងខាងផ្លូវ ក៏ត្រូវបានរលំផងដែល។ លោកអធិការស្រុក បានអោយដឹងទៀតថា៖ ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងផ្គនេះ បណ្តាលអោយរន្ទះបាញ់មនុស្សស្រីម្នាក់ផងដែល តែមិនបណ្តាលអោយបាត់បង់ជីវិតនោះទេ ក្រោយការយកចិត្តទុកដាក់ជួយសង្រ្គោះពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក ១៦មករា។ ជាមួយគ្នានេះ លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានថ្លែងប្រាប់អោយដឹងនៅយប់ថ្ងៃនេះថា៖ នៅស្រុករបស់លោក មានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ក៏រងការខូចខាត មានដូចជារលំទាំងស្រុង និងរបើកដំបូល ដោយសារខ្យល់កន្ត្រាក់នេះផងដែល។ លោកថាតួលេខបឋម មានរលំទាំងស្រុង៣ខ្នង និងរបើកដំបូល១០ខ្នង ដោយសារពេលនេះមេឃកំពុងភ្លៀងខ្លាំង ពុំអាចរាប់ចំនួនអោយពិតប្រាកដបានទេ។ ដោយឡែកនៅស្រុកជ័យសែន ផ្ទះប្រជាពល រដ្ឋ១ខ្នង ក៏ត្រូវបានរងការខូចខាត ដោយខ្យល់កន្ត្រាក់វាយផ្តួលរំលំទាំងស្រុងផងដែល៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា