ខេត្តកែប៖ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អមដំណើរដោយសហការីជាច្រើនរូប និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ។ តាមរបាយការណ៍របស់ លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានអោយដឹងថា ក្រុមការងារអនុវត្តលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកែបគឺមាន០២ក្រុម ដោយ០១ក្រុម កំពុងអនុវត្តការងារនៅក្រុងកែប និង០១ក្រុមទៀត គឺចាប់ផ្តើមអនុវត្តការងារនៅភូមិភ្នំលាវ ឃុំពងទឹកស្រុកដំណាក់ចង្អើរ ដែលមានសមាសភាពចំនួន១១នាក់ សម្រាប់អនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។លោកប្រធានបានបញ្ជាក់ទៀតថា និតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមានច្រើនដំណាក់កាល ដូចជា ការត្រៀមរៀបចំ គឺការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លី។ប្រតិបតិ្តការបច្ចេកទេស គឺការចុះកំណត់វាស់វែង និងវិនិច្ឆ័យដើម្បីសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ(ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ សម្រេចលើឯកសារវិនិច្ឆ័យ របាយការព៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេចលើសិទ្ធិចំពោះក្បាលដីណាដែលគ្មានទំនាស់ ,ចុះបញ្ជី ចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។ លោក កែន សត្ថា អភិបាលខេត្តកែបបានបញ្ជាក់ថា ការប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរហូតដល់ទទួលប័ណ្ណកម្មសិទ្ធិនេះ ពិតជាផ្តល់នូវសារសំខាន់សម្រាប់ផ្តល់សេវាកាន់កាប់ដីដ៏ស្របច្បាប់ ដោយគ្មានអ្នកណារំលោភបំពានអ្នកណាបានឡើយ ហើយក៏គ្មានការទំនាស់ឬការវិវាទរវាងអ្នកជីតខាងគ្នានោះទេ។ លោកអភិបាលខេត្តបានបន្ថែមថា ការប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ពិតជាមានច្រើនដំណាក់កាល ហើយនេះគឺជាដំណាក់កាលទី១ដែលត្រូវបានបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យនាព្រឹកនេះ។ ជាមួយនឹងឱកាសនេះដែរ លោក កែន សត្ថា ក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដីដែលស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ទាំងអស់មេត្តាចូលរួម និងបង្ហាញឯកសារជូនដល់មន្ត្រីបច្ចេកទេសរួមមាន៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកិច្ចសន្យា បណ្តាំមរតក សាលក្រមតុលាការ....។ល។ដើម្បីឲ្យមន្ត្រីបច្ចេកទេសមានភាពងាយស្រួលក្នុងការបំពេញឯកសារ ជូនបងប្អូន ជាម្ចាស់ក្បាលដី ក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនឲ្យបានទាន់ពេលវេលា៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា