ខេត្តបន្ទាយមានជ័យ៖ ក្រោយពីមានលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ចំនួន២ស្រុក គឺស្រុកមង្គលបូរី និងស្រុកស្វាយចេក សរុបជាង ៣០ ខ្នង នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ គេសង្កេតឃើញ មានកម្លាំងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន បានចុះជួយធ្វើផ្ទះប្រជាពលរដ្ឋ និងផ្តល់ស័ង្កសី ទៅតាមចំនួននៃការខូចខាតដោយសារខ្សល់កន្ត្រាក់នេះ ។ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល បន្ទាយមានជ័យ បានអោយដឹងថា៖ទំហំនៃ ការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ ដោយសារខ្សល់កន្ត្រាក់ ដែលកើតឡើងនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅលើស្រុកចំនួន២ ក្នុងខេត្ត គឺស្រុកមង្គលបូរី ផ្ទះប្រជាពលរដ្ឋ នៅភូមិអូរណ្តូងកណ្តាល និងភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ចំនួន២០ខ្នង របើកដំបូល ជញ្ជាំង ស្រុកស្វាយចេក ចំនួន១២ខ្នង នៅភូមិថ្មី៨ខ្នង ភូមិស្លែង ៣ខ្នងក្នុងនោះ សាលាឆាន់ វត្តថ្មី ១ខ្នង របើកដំបូល ទាំងស្រុងចំនួន៧ខ្នង សរុបទាំង២ស្រុក មានផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នង ខូចខាត សាលាឆាន់១ខ្នង របើកដំបូលទាំងស្រុង៧ខ្នង ។ លោកស្នងការខេត្តបានបន្តទៀតថា៖ ក្រោយពី មានហេតុគ្រោះថ្នាក់ធម្មជាតិខ្សល់កន្ត្រាក់ បង្កអោយខូចខាតផ្ទះប្រជាពលរដ្ឋនេះ ឯកឧត្តម នាយឧត្តម សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានណែនាំដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋាន ត្រូវចុះជួយធ្វើផ្ទះជូនប្រជាជន និងផ្តល់ស័ង្កសី ជូនតាមខ្នងផ្ទះ ទៅតាមការខូចខាត ។ តាមការរៀបរាប់ពីប្រជាពលរដ្ឋ ដែលបាន ឃើញពីទិដ្ឋភាពនៃខ្សល់កន្ត្រាក់ បងប្អូនប្រជាពលរដ្ឋ នៅភូមិថ្មី បានរៀបរាប់ថា៖មុនដំបូងផ្ទៃមេឃ មានសភាពដុំពពកខ្មៅ លាយឡំនិងភ្លៀងធ្លាក់យ៉ាងខ្លាំងផង ដែល ពេលនោះ ដំពពកខ្មៅ ខ្យល់បានកួចផ្ទះរបស់ គាត់ប៉ើងដំបូលចេញពីតួផ្ទះ ធ្វើអោយពួកគាត់មានការភ័យខ្លាច តែមិនបង្កអោយមានគ្រោះថ្នាក់ មនុស្ស សត្វ ពាហៈរបស់គាត់នោះទេ។ ជាមួយគ្នានោះដែល គាត់ក៏មានការសប្បាយ ចិត្តផងដែល ទន្ទឹមនិងការខូចខាតផ្ទះ ក៏មានកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បានជួយផ្តល់ជាស័ង្ក សី ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបយាករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមាន ជ័យ និងលោកជំទាវ ដែលតែងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ក្នុងខេត្ត ដែលជួបការលំបាក ។ ដូចថ្ងៃនេះ គាត់រងគ្រោះដោយគ្រោះធម្មជាតិ គឺបានកងកម្លាំង និងអាជ្ញាធរ មកជួយធ្វើផ្ទះ របស់គាត់ផងដែល៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា