ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៤និង១៥ នាទីរសៀលមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងលាយឡំទៅដោយខ្យល់កន្ត្រាក់យ៉ាងសាហាវ បណ្ដាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ២០ខ្នង រងនៅការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅភូមិអូរអណ្តូងខាងកើត និងភូមិអូរអណ្ដូងកណ្ដាល ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមាន ជ័យ។ លោក រ័ត្នដា សីុណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា៖ នៅយប់ថ្ងៃទី២៣ រសៀលម៉ោង០៤និង១៥ នាទីនោះ ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងក្នុងភូមិ/ឃុំ កើតហេតុខាងលើ ដែលលាយឡំពោរពេញទៅដោយខ្យល់កន្ត្រាក់បានបោកបក់ប៉ះចំផ្ទះប្រជាពលរដ្ឋយ៉ាងច្រើន បង្កអោយផ្ទះ២០ខ្នងរងការខូចខាត ដោយខ្យល់កន្ត្រក់ មានផ្ទះខ្លះរលំរាបដល់ដី ផ្ទះខ្លះរបើកដំបូលស័ង្កសី មួយចំនួនផងដែល ។ ក្រោយពេលមេឃរាំងភ្លៀងឃើញថា៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដឹកនាំដោយលោក រ័ត្នដា សីុណង់ អភិបាលស្រុកក៏បានចុះទៅដល់កន្លែងកើតហេតុ ក្នុងនោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា៖ ជាការឆ្លើយតប និងអន្តរាគមន៍ កម្លាំងនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ស្រុក/ឃុំ រួមមន្ត្រីអាជ្ញាធរ យុវជន ពលរដ្ឋ បានចុះជួយរុះរើ រៀបចំ ជម្រកបណ្តោះអាសន្ន ជួយជួសជុល ផ្ទះទាំងនោះឡើងវិញជាបន្តបន្ទាប់។ គួរបញ្ជាក់ផងដែលថា៖ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិនេះ មិនបណ្តាលអោយពលរដ្ឋណាម្នាក់ រងរបួសនោះទេ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា