ក្រុងប៉ោយប៉ែត៖ កិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅ ការងាររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៩ ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ប៉ោយប៉ែត ថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៩ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃនេះ។ ក្រោមអធិបតីភាពលោក ម៉ែន សោភ័ណ អភិបាលរងក្រុង លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមជាអធិបតី ព្រមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរសង្កាត់មូលដ្ឋាន អញ្ជើញចូលរួមកយ៉ាងច្រើនកុះករក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៨/២០១៩ នៅរសៀលថ្ងៃនេះ។ ជាកិច្ចចាប់ផ្តើមៈ ក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៩ នៅរសៀលថ្ងៃនេះ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុងបានថ្លែងថា៖ ដោយយោងតាមស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ទិសដៅអោយ កងកម្លាំងប្រដាប់អាវុធ ត្រូវបំពេញកាតព្វកិច្ច ឲ្យបានខ្ជាប់ខ្ជួន ដែលប្រមុខរាជរដ្ឋាភិបាល លើកឡើងទាំង៩ ចំណុច ភូមិ/ឃុំ មានសុវត្ថិភាព ត្រូវរក្សាការពារ រាល់បទល្មើសផ្សេងៗ ដើម្បីជាការឆ្លើយតប ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀននៅក្រុងប៉ោយប៉ែត។ លោកអធិការក្រុងប៉ោយប៉ែតបានមានប្រសាសន៍បន្តទៀតថា៖ ត្រូវដាក់កម្លាំងគ្រប់គ្រងនៅតាមផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកំសាន្ត។ល។ ជាងនេះទៅ ទៀត គឺជនជាតិបរទេសដែលចូលមករស់នៅទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ម៉ែន សោភ័ណ អភិបាលរងក្រុងប៉ោយប៉ែត បានមានប្រសាសន៍លើកឡើងថា៖ សូមផ្តាំផ្ញើនិងការឆ្លើយតបដែលលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់អោយ វាយតម្លៃលទ្ធផល ឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅ ការងាររបស់ស្នងការឆ្នាំ២០១៩ នេះ សូមឲ្យកងកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ចូលរួមសហការជាមួយសេនាធិការ រដ្ឋបាលសាលាក្រុងប៉ោយប៉ែត ដើម្បីងាយស្រួលក្នុងការចុះប្រតិបត្តិការ បានទាន់ពេលវេលា។ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារ របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែត លោកបានថ្លែងបន្តទៀតថា៖ ត្រូវរក្សាការពារសន្តិសុខភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ដើម្បីជាការឆ្លើយតបជូនប្រជាពលរដ្ឋ ទាន់ពេលវេលាផងដែល មានដូចជាៈ ទី-១ ផ្នែករៀបចំសណ្តាប់ធ្នាប់ ត្រូវអនុវត្តចុះរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ បង្ការនូវការកកស្ទះចរាចរណ៍ តាមដងផ្លូវជាតិនិងតាមមូលដ្ឋាន ជាពិសេសពលរដ្ឋអាជីវករដែលបានសាងសង់សំយ៉ាបមកលើចំណីផ្លូវសាធារណៈត្រូវមានការឲ្យរុះរើជាបន្ទាន់។ ទី-២ ផ្នែកចរាចរណ៍ ត្រូវគ្រប់គ្រងយានយន្តតូចធំអោយដឹងថា៖ មានចំនួនប៉ុន្មាននៅក្រុងប៉ោយប៉ែត ដើម្បីងាយស្រួលនិងចំណាំ រថយន្តតូចធំទាំងឡាយណាដែលចេញចូលនៅក្រុងប៉ោយប៉ែត និងងាយស្រួលពេលដែលឃើញរថយន្តបទល្មើសនឹងធ្វើការត្រួតពិនិត្យឆែកឆេរបានទាន់ពេលវេលាផងដែល។ ទី៣-ផ្នែកបទល្មើសព្រហ្មទណ្ឌ ត្រូវមានកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ ក្រុង បង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗមានដូចជាអំពើចារកម្ម លួចឆក់ប្លន់ ល្បែងស៊ីសង ជួញដូរផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ និងរាល់បទល្មើសគ្រឿងញៀន ដោយធ្វើការបង្ក្រាបលុបបំបាត់ឲ្យអស់ ដើម្បីអោយភូមិយើងក្លាយជាភូមិស។ ទី-៤សមត្ថកិច្ចត្រូវរក្សាគោលនយោបាយអភិក្រមទាំង៥ របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ព្យាបាល វះកាត់។ ទី-៥ ក្នុងការជំរុញឲ្យធ្វើអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ អោយបានលឿន និងរហ័ស ដូចដែលកន្លងមកធ្វើអត្តសញ្ញាណប័ណ្ណធ្វើជូនប្រជាពលរដ្ឋ មានការយឺតយ៉ាវ ហើយសមត្ថកិច្ចត្រូវ ជូនសេចក្តីដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបជាពត៌មានថា៖ ចាប់ពីអាយុ១៥ ឆ្នាំឡើងទៅ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ មកធ្វើអត្តសញ្ញាណប័ណ្ណ នៅនគរបាលប៉ុស្តិ៍សង្កាត់ ឬនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ ផ្តាំផ្ញើដល់កងកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ត្រូវចូលរួមសហការជាមួយសេនាធិការរដ្ឋបាលសាលាក្រុង និងបង្កើនស្មារតី យកចិត្តទុកដាក់ រក្សាការពារ លើកទិសដៅទាំង៩ចំនុច ភូមិ/ឃុំ មានសុវត្ថិភាព របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៨/ឆ្នាំ២០១៩នេះ។ បន្ទាប់មកក៏មានការចែកសារុងនិងថវិកាជូនប្រជាការពារភូមិក្នុងម្នាក់ៗទទួលបានសារុង១ ថវិកា ២០០០០ ម៉ឺនរៀល ផងដែល ដើម្បីជាការលើកទឹកចិត្ត៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា