ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានៈ (វីដេអូ) ពលរដ្ឋជាង២០០គ្រួសារ បាននាំគ្នាឡើងទៅតវ៉ា នៅមុខសាលាក្រុងប៉ោយប៉ែត ទទូចសុំអោយខាងអាជ្ញាធរក្រុង ជួយដោះស្រាយរឿងទំនាស់ដីធ្លី ជាលើកទីពី...!!!
Sat,09 March 2019 (Time 12:20 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 6021នាក់)


ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃច័ន្ទ ទី០៤ ខែមីនាឆ្នាំ២០១៩ នេះ បញ្ហាទំនាស់ដីធ្លី ០២កន្លែង ក្នុងភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រេច សង្កាត់ប៉ោយប៉ែត និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ត្រូវបានប្រជាពលរដ្ឋជាង២០០ គ្រួសារ បាននាំគ្នាឡើងទៅតវ៉ា នៅមុខសាលាក្រុងប៉ោយប៉ែត ទទូចសុំអោយខាងអាជ្ញាធរក្រុង លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត ជួយរកដំណោះស្រាយ បញ្ហសទំនាស់ដីធ្លី ជូនដល់ពួកគាត់ អោយបានរស់នៅសុខស្រួលវិញផង។ ដែលមានបុគ្គលពីរូប មានឋានៈ ផ្កាយ២ ផ្កាយ៣ បានចេញមុខមកអះអាងថា៖ ដីដែលមានទំហំផ្ទៃក្រឡាចំនួន៩ហិចតា ស្មើ៩ម៉ឺនម៉ែត្រការ៉េ ថា៖ ជាដីរបស់ខ្លួន ថែមទាំងដាក់ពាក្យប្តឹងជំទាស់ទៅតុលាការ ចេញដីការរក្សាការពារថែមទៀតផង។ ពាក់ព័ន្ធទៅនិងរឿងករណីដីធ្លីខាងលើនេះ ពលរដ្ឋជាង ២០០គ្រួសារ បានប្រាប់សារព័ត៌ មានជាច្រើនស្ថាប័នអោយដឹងថា៖ បុគ្គលទី១-ឈ្មោះ ឈឹម ជួន ដែលទើបតែដាក់ពាក្យបណ្តឹងជំទាស់ រក្សាការពារ បង្អាក់មិនអោយពលរដ្ឋជាង២០០ គ្រួសារ សាងសង់ឫអាស្រ័យផល (ដីដែលមានក្បាលដី១០០ ម៉ែត្រ បណ្តោយ ៤៥០ម៉ែត្រ) ពលរដ្ឋបន្តអោយដឹងទៀតថា៖ ថ្មីៗនេះ ត្រូវបានចេញមុខបុគ្គលទី២-ឈ្មោះ យឹម សំណាង បានដាក់ពាក្យបណ្តឹងជំទាស់ ជាមួយពលរដ្ឋចំនួន២០០ គ្រួសារ ដែលមានក្បាលដី១០០ ម៉ែត្រ បណ្តោយ៤៥០ម៉ែត្រ ដូចគ្នាផងដែល។ លោក ម៉ៅ បូរ៉ា ដែលជាតំណាងអោយពលរដ្ឋ រស់នៅ ភូមិសាមគ្គីមានជ័យនិងភូមិព្រៃព្រេចបានប្រាប់សារព័ត៌មានជាច្រើនស្ថាប័នអោយដឹងថា៖ ដោយយោងតាម ស.ជ.ណ លេខ៦២ ទីស្តីការគណ:រដ្ឋមន្ត្រី និងជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី បាន ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់ និង ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ ។ លោក ម៉ៅ បូរា បានបន្តទៀតថា៖ ក្នុងករណី សំណើរបស់ប្រជាពលរដ្ឋចំនួន៥៨៩គ្រួសារ សុំគោលការណ៍អនុញ្ញាត ដើម្បីកាន់កាប់និង គ្រប់គ្រង ធ្វើកម្មសិទ្ធិលើដីលំនៅដ្ឋាន ដែលគាត់រស់នៅសព្វថ្ងៃ។ ដែលពីមុនស្ថិតក្នុងភូមិ ក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃហៅភូមិសាមគ្គី មានជ័យ ពីក្បាលដីលោក ថាច់ ថៃ រហូតដល់ដីលោក ម៉ាន់ ណូរី ។   លោក ម៉ៅ បូរា បានបញ្ជាក់បន្ថែមទៀតថា៖ ដោយយោងតាម លិខិតស្នើសុំរបស់ប្រជាពលរដ្ឋ ចំនួន៥៨៩គ្រួសារ ចុះថ្ងៃ ទី០៤ ខែមេសា ឆ្នាំ២០០៣ ចំណាររបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៤ រាជរដ្ឋា ភិបាល បានសម្រេចឯកភាព ជាគោលការណ៍តាមសំណើ របស់ប្រជាពលរដ្ឋ ចំនួន៥៨៩ គ្រួសារហើយ។ ប៉ុន្តែប្រជាពលរដ្ឋទាំង ៥៨៩ គ្រួសារនេះ ត្រូវបំពេញបែបបទឯកសារ ជួបជាមួយអាជ្ញាធរ មានសមត្ថកិច្ច តាមនីតិវិធី នៃច្បាប់ភូមបាល ដែលបានវាយត្រា និង ជ.ទេសរដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណ: រដ្ឋមន្ត្រី អនុរដ្ឋលេខាធិការ ប៊ុន អ៊ុយ ។ មកទល់ពេលនេះ ពលរដ្ឋបានធ្វើប្លង់ដីនោះដែលទទួលស្គាល់ ដោយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង និង ខេត្តបន្ទាយមានជ័យ ព្រមទទួលស្គាល់ផងដែល។ ក្នុងករណីពលរដ្ឋលើកគ្នាមកតវ៉ា នៅមុខសាលាក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃនេះដែល ជាលិតផលឃើញថា៖ ខាងរដ្ឋបាលក្រុង បានអោយតំណាងពលរដ្ឋជាង២០០គ្រួសារ តំណាង៥រូប ចូលទៅបកស្រាយព័ត៌មានលម្អិត ជូនដល់អាជ្ញាធរក្រុង ហើយខាងរដ្ឋភិបាលក្រុង ក៏បានជូនដំណឹងអោយ តំណាង០៥រូប ជួសមុខអោយពលរដ្ឋជាង ២០០គ្រួសារ រៀបចំឯកសារគ្រប់គ្រាន់ ចូលប្រជុំ ជំនុំជំរះ ជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត នៅថ្ងៃរសៀលម៉ោង ០២ និង ០០ នាទី ថ្ងៃច័ន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩ ហើយ។ សូមបញ្ជាក់ផងដែលថា៖ កន្លងមកសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ លើកឡើងថា៖ ដីនិងដីម៉ែលោកឯង មេចក៏មិនប្រគល់ដីនិងអោយទៅគាត់ទៅ វាចប់រឿងបាត់ទៅហើយ ពិព្រោះពលរដ្ខបានរស់នៅអាស្រយ័ផល ជាយូរឆ្នាំណាស់មកហើយ អីក៏.! ស្រលាញ់ដីនិងខ្លាំងម្លេះ..!!!៕   ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
828 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6140 នាក់
ខែនេះ :
21978 នាក់
3 ខែនេះ :
76597 នាក់
សរុប :
1660524 នាក់