ខេត្តកំពត ៖ កាលពីល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៥៥នាទី កម្លាំងសមត្ថកិច្ចខេត្តកំពត បានចេញប្រតិបតិ្តការបង្ក្រាបករណីជូញដូរ និងប្រើប្រាស់គ្រឿង ញៀនមួយកន្លែង បានជនសង្ស័យ ៤នាក់ រួមជាមួយគ្រឿងញៀនចំនួន ២៤កញ្ចប់ ស្ថិតក្នុង ភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់អោយដឹងថា៖ កាលពីល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ដោយអនុវត្តតាមការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពត បានចុះទៅបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រសង្កាត់អណ្តូងខ្មែរ ដោយរឹបអូសគ្រឿងញៀន២៤កញ្ចប់ និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ០៤នាក់ រួមមាន៖ ១/-ឈ្មោះ តែ ជិនណារុំ ភេទស្រី អាយុ៥៣ឆ្នាំ ,២/-ឈ្មោះ ហេង គឹមហុង ភេទប្រុស អាយុ២៥ឆ្នាំ ,៣/-ឈ្មោះ ហេង ប៉ុណ្ណោះរិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ អ្នកទាំងបី រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ៤/-ឈ្មោះ ឆាន់ វីរៈ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។ បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ រួមនឹងវត្ថុតាងថ្នាំញៀន សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា