មានៈ ( វីដេអូ ) លោក លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមាន ជ័យ ត្រូវបានពលរដ្ឋ២២៨គ្រួសារ ផ្ទុះការតវ៉ាបញ្ហាទំនាស់ ដីធ្លីជាង១០០ហិចតា..!!!
ស្រុកម៉ាឡៃ៖ ពលរដ្ឋ ២២៨ គ្រួសារ មានបញ្ហាទំនាស់ដីធ្លី បានប្រតិកម្មទៅលើលោក លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដែលលោកបានអះអាងថា៖ មានដីការក្សាការពារ ដីជាង ១០០ ហិចតា និងបានយកគ្រឿងចក្រមកឈូសឆាយ ផ្ទះរបស់ពលរដ្ឋអស់ចំនួន០៦ខ្នង និងបានយកឈើផ្ទះរបស់ពលរដ្ឋយកទៅដុតចោលទៀតផង ដោយគ្មានដីការចេញពីិតុលា ដែលព្រឹត្តិការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។
នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នេះផងដែល ពលរដ្ឋ ២២៨ គ្រួសាររស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ បានចូលខ្លួនមកសាលាឃុំទទួលពង្រ នៅវេលាម៉ោង១០និងង៣០នាទី តាមសេចក្តីជូនដំណឹងរបស់លោក ជួន វណ្ណៈ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែលថា៖ ខណៈដែលពលដ្ឋមករងចាំស្តាប់សាលដីការរបស់តុលាការ យ៉ាងយូ រហូតផុតម៉ោងរដ្ឋាបាលធ្វើការ ក៏នៅមិនឃើញមានការប្រកាសឡើយ សូម្បីតែលោក មេឃុំក៏បានឆ្លើយប្រាប់សារព័ត៌មានជាច្រើនស្ថាប័នអោយដឹងថា៖ ការប្រកាសសាលក្រមថ្ងៃនេះ លោកក៏មិនដឹងច្បាដ់ដែល។
ពាក់ព័ន្ធករណីខាងលើនេះដែល សង្កេតឃើញថា៖ ខាងលោក លី អ៊ុតនី និងមេធាវី ដោយសារតែខាងលោក ឃើញសារព័ត៌មានជាច្រើនស្ថាប័ន បានចុះមកយកព័ត៌មាន នៅសាលាឃុំទួលពង្រ បែជាម្នាក់ៗឡើងរថយន្តគេចខ្លួនបាត់អស់ទៅវីញ ឫមួយខាងលោក លី អ៊ុតនី គ្មានសាលដីការរក្សាការពារពិតប្រាកដ ហើយអាងខ្លួនមានងារជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ចេះតែមកសម្លុតគំរាម ពលរដ្ឋស្លូតត្រង់មកយកដីរបស់ពួកគាត់។ ពលរដ្ឋ ២២៨ គ្រួសារ រស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានស្រែកទ្រហូយំទាំងទឹកភ្នែក ទទូចសុំអោយអាជ្ញាធរខេត្ត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមជួយដោះស្រាយបញ្ហាដីធ្លី ដែលពួកគាត់រស់នៅអាស្រ័យផល តាំងតែពីឆ្នាំ១៩៩៥/៩៦/៩៧/មកទល់ឆ្នាំ២០១៩ សព្វថ្ងៃនេះ។
លោក គង់ ជា តំណាង អោយពលរដ្ឋ ២២៨ គ្រួសារ បានលើកឡើងថា៖ កាលណោះ ដីព្រៃមីនសុទ្ធ ចែកអោយបងប្អូនមករស់នៅ ក៏គ្មានអ្នកមករស់នៅដែល លោកបន្ថែមទៀតថា៖ សម័យនោះបើសិនមានឆ្កែមកនៅ ក៏លោក គង់ ជា ចែកដីធ្វើប្លង់អោយដែល ស្រាប់តែឆ្នាំ២០១៩ ថ្មីៗនេះ លេចមុខលោក លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ យកគ្រឿងចក្រមកឈូសឆាយផ្ទះពលរដ្ឋ ដោយគ្មានសាលដីការពីតុលាការ ហ៊ានមករំលោភយកដីធ្លីពលរដ្ឋដែលរស់នៅជិត២០ឆ្នាំ ទៅវិញ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com