ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ថ្លែងក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន ផ្តល់ជូនអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ អង្គភាពវរៈសេនាតូច៨១៥,វរៈសេនាតូច៨៩១,អង្គភាពវរៈសេនាតូច៩១១ និងអង្គភាពវរៈសេនាតូច៨០៧ ដែលជាកងកម្លាំងជួរមុខមានតួនាទីភារកិច្ចការពារបូរណភាពទឹកដីកម្ពុជា ក្នុងភូមិសាសខេត្តបន្ទាយមានជ័យ ប្រឈមនិងប្រទេសថៃ។ ក្នុងពិធីរំលឹកផងដែល បានរៀបចំនៅទីបញ្ជាការដ្ឋានវរៈសេនាតូច៨១៥ ស្ថិតនៅស្រុកម៉ាឡៃ នៅព្រឹកថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០១៩ ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម តំណាងដ៏ខ្ពង់ខ្ពស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន បានរំលឹកដល់កងកម្លាំងអង្គភាពវរសេនាតូចការពារព្រំដែនគោកទាំង៤ ត្រូវការពារបូរណភាពទឹកដីកម្ពុជាឱ្យបានគត់មុត និងបំពេញតួនាទីប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិ ដោយទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាពីប្រទេសជិតខាង ដែលមានគំនិតអាក្រក់ប៉ុនប៉ងចង់រំលោភយកទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះកងកម្លាំងនគរបាលជាតិ ត្រូវប្រកាន់គោលជំហរច្បាស់លាស់ ស្មោះត្រង់ការពារ រដ្ឋធម្មនុញ ព្រះមហាក្សត្រនិងការពាររាជរដ្ឋាភិបាលស្របច្បាប់។ ជុំវិញការងារការពារបូរណភាពទឹកដីនោះដែលស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានជម្រុញឱ្យកម្លាំងនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវបន្តយកចិត្តទុកដាក់ការដើរល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែនជាប្រចាំ ដើម្បីក្តាប់សភាពការណ៍ប្រែប្រួលនៅតាមបន្ទាត់ព្រំដែន និងរក្សារៀបចំទុកដាក់ត្រួតពិនិត្យគ្រឿងសព្វាវុធ ក៏ដូចជាកសាងស្តាលានដ្ឋានឱ្យបានល្អនិងរឹងមាំ។ មិនតែប៉ុណ្ណោះត្រូវត្រៀមកម្លាំងប្រយុទ្ធជាប្រចាំដើម្បីដោះស្រាយសភាពការណ៍ដែលកើតឡើងដោយប្រការមួយ។ លោកឧត្តមសេនីយ៍ទោស្នងការខេត្ត ក៏បានណែនាំដល់អង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវបន្តសហការជាមួយអង្គភាពយោធា និងអាជ្ញាធរដែនដីឱ្យបានល្អ ជាពិសេសបន្តកិច្ចសហប្រតិបត្តិការជាមួយភាគី ថៃ ឈរលើស្មារតីយោគយល់គ្នា ដោយប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនមានសន្តិភាព និងការអភិវឌ្ឍន៍។ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោអាត់ ខែម ក៏បានណែនាំដល់អង្គភាពវរៈសេនាតូចការពារព្រំដែនគោកទាំង៤ សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅពេលខាងមុខនេះ ត្រូវសម្រួលដល់ការធ្វើដំណើររបស់ពលករខ្មែរ ធ្វើការងារនៅប្រទេសថៃឱ្យពួកគាត់ឆ្លងដែនចូលមកលេងស្រុកកំណើតឱ្យមានសុវត្ថិភាព និងកុំប៉ះពាល់យកលុយ កាក់ពីពលកខ្មែរ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានលើកឡើង ពាំនាំនូវការសួរសុខទុក្ខក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពីសំណាក់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន តែងតែគិតគូយកចិត្តទុកដាក់ ពីសុខទុក្ខ ជីវភាព រស់នៅរបស់កងកម្លាំងនគរបាលការពារព្រំដែនជួរមុខ ដែលបានលះបង់សព្វបែបយ៉ាងក្នុងបុព្វហេតុជាតិមាតុភូមិ។ ជាមួយគ្នានេះដែល អំណោយដែលផ្តល់ជូនទៅអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤និងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃរួមានៈ អង្ក៦តោន ថវិកា៥លាន ៣សែនរៀល, ត្រីខកេសធំ១៤កេស, មី១២កេសធំ,ទឹកត្រី២០យួរ, ទឹកស៊ីអ៊ីវ២០យួរ,ខ្ទឹមស១០គីឡូក្រាម, ប៊ីចេង១០គីឡូក្រាម,ស្ករស១០គីឡូក្រាម៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា