ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ចោរលួចម៉ូតូ០១គ្រឿង ស្ទើបច្ចែកទេស ត្រូវបានកំលាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន ត្រង់ចំណុច សណ្ឋាគារនាគមាស....
Tue,16 April 2019 (Time 02:07 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 987នាក់)


ក្រុងប៉ោយប៉ែត៖ ថ្ងៃអាទិត្យ ១១កើត ខែចែត្រ ឆ្នាំកុរ សំរិទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០១៩ វេលាម៉ោង០៩និង ៣០នាទី ក្រោយពីកំលាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលថា៖ មានជនសង្ស័យម្នាក់ភេទ ប្រុស អាយុប្រហែលម្ភៃឆ្នាំជាង បានបណ្តើរម៉ូតូម៉ាកស៊ូម័រអិចពណ៌ ក្រហមខ្មៅ ហើយឃើញមានកូនសោ០២ តែកូនសោ០២ នោះចាក់មិនត្រូវទេ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចក្រុង ភ្លាមៗនោះ ខាងកំលាំងអធិការដ្ឋាននគរបាលក្រុុងប៉ោយប៉ែត ចុះប្រតិបត្តិការភ្លាម ទើបឃាត់ខ្លួនមកធ្វើការសាកសួរ ហើយឃើញថា៖ ម៉ូតូនោះមិនមែនជារបស់ខ្លួន ទើបឃាត់ជនសង្ស័យយកមកអធិការក្រុងសួរចម្លើយ។ នៅម៉ោង៨និង៤០នាទីឈ្មោះ លីម តេកអ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាសុីណូឡាក់គី មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត ក្រុងប៉ោយប៉ែត ។បានមកដាក់បណ្តឹងថា៖ ខ្លួន បាត់ម៉ូតី០១គ្រឿង ម៉ាកដូចខាងលើ ហើយក៏មកមើលម៉ូតូដែលសមត្ថកិច្ចឃាត់ទុក០១គ្រឿងនោះ រួចឃើញថា៖ ជា ម៉ូតូ របស់ខ្លួនពិតប្រាកដមែន ហើយក៏បានស្នើរសុំម៉ូតូខ្លួន យកមកប្រើប្រាស់វិញ។ រីឯជនសង្ស័យមានឈ្មោះ អ៊ួន វៀន ភេទប្រុស អាយុ២២ ឆ្នាំមុខរបរកម្មករ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ និងក្រុងប៉ោយប៉ែត ។ ក្រោយពីបានសាកសួរជនសង្ស័យឆ្លើយថា៖ ខ្លួនឃើញម៉ូតូនៅមុខសណ្ឋាគារនាគមាសហើយទៅរកជងធ្វើសោរ ពេលនោះ ជាងបានលក់កូនសោរអោយពីរក្នុងតំលៃ១០០០០រៀល ពេលយកទៅចាក់តែមិនត្រូវ រួចក៏បណ្តើរឆ្ពោះទៅផ្ទះឈ្មោះ ល័ក្ខ ពេលបណ្តើរដល់សណ្ឋាគារលីហេងឆាយ ក៏ត្រូវខាងកំលាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួនបានតែម្តង ។ បច្ចុប្បន្នៈ ជនសង្ស័យខាងលើ សមត្ថកិច្ចកំពង់កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1769 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7081 នាក់
ខែនេះ :
22919 នាក់
3 ខែនេះ :
77538 នាក់
សរុប :
1661465 នាក់